adverise with khmeread 1

Real Madrid ប៉ុនប៉ង​ដោះដូរ Eden Hazard ជាមួយ Alvaro Morata ដោយ​ហ៊ាន​ហុច​កញ្ចប់​ទឹកប្រាក់​បន្ថែម​ជិត ៤៧​លាន​ដុល្លារ​ទៅដល់​តោ​ខៀវ​

​    ​ក្លឹប​តោ​ខៀវ Chelsea បាន​តម្លើងថ្លៃ​កប់​ពពក​ទៅលើ​ការ​កិច្ចព្រមព្រៀង​ផ្ទេរ ៧៥​លាន​ផោន (១០០​លាន​ដុល្លារ​) របស់​អធិរាជ​ស Real Madrid សម្រាប់​ការប៉ុនប៉ង​ប្រ​ម៉ាញ់ Eden Hazard ។​

​    ​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​មួយ​នេះ​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​បន្ថែម​ខ្សែប្រយុទ្ធ​តម្លៃ ៤០​លាន​ផោន (​ជាង​៥៣​លាន​ដុល្លារ​កន្លះ​) Alvaro Morata ពីលើ​តម្លៃ​ដ៏​ខ្ពស់​នេះ​ក្នុងការ​ឈោង​ចាប់​តារា​ឆ្នើម​អន្តរជាតិ​បែលហ្ស៊ិក​វ័យ ២៥​ឆ្នាំ មកកាន់​ក្លឹប​ខ្លួន​។​

​    ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ក៏បានផ្តល់​តម្រុយ​ទៅដល់ Chelsea ឱ្យ​សម្លឹងមើល​កីឡាករ​ដទៃទៀត​របស់​ពួកគេ ដែល​នោះ​គឺជា​តារា​ឆ្នើម​ប្រចាំ​ប្រទេស​កូ​ឡុំ​ប៊ី James Rodriguez ។​

​    ​អ្នកចាត់ការ​ទូទៅ​រប​ស់​អធិរាជ​សលោក Zinedine Zidane តែងតែមាន​ការលើកសរសើ​រ​ជា​ញឹកញយ​ទៅលើ Hazard ខណៈដែល​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​រូបនេះ​ក៏បាន​បញ្ជាក់ថា​ខ្លួន​ក៏​ជា​ប្រិយមិត្ត​ដ៏​ធំ​សម្បើម​ម្នាក់​របស់​វីរៈបុរស​ជម្រើសជាតិ​បារាំង​រូបនេះ​ផងដែរ​។​

​    ​យ៉ាងណាក្តី Chelsea ហាក់ដូចជា​មិន​ចង់​បាត់បង់​កីឡាករ​រូបនេះ​ឡើយ​ទោះបីជា​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​អន់​ពេញ​មួយ​រដូវ​កាល​កន្លងទៅ​ក្តី ដែល​ទម្រង់​លេង​ដ៏​អន់​មួយ​នេះ​បានធ្វើឱ្យ​គាត់​ស្ទើរតែ​បាត់បង់​ទាំងស្រុង​នូវ​ពានរង្វាន់​កិ​ត្ត​យស​កីឡាករ​ប្រចាំឆ្នាំ កាលពី ១១​ខែ​មុន​ទៀតផង​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់