adverise with khmeread 1

Lee Min Ho វេទនា​ចិត្ត​ដោយសារ​និយាយ​ចិន​បិ​បឹ​ពេល​ជួប​អ្នកគាំទ្រ​

​    ​លោក Lee Min Ho វ័យ ២៩ ឆ្នាំ បាន​លាតត្រដាង​អាថ៌កំបាំង​អំពី​បញ្ហា​របស់គាត់​ជាមួយ​ភាសា​ចិន​ចំពេល​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់គាត់​។ តារា​ក្នុង​រឿង "Bounty Hunters" រូបនេះ​បាន​ប្រឈមមុខ​នឹង​ការលំបាក​ក្នុងការ​បញ្ចេញមតិ​រប​ស់​គាត់​ដោយ​ប្រើ​ភាសា​ចិន​។​

​    ​លោក Lee បាន​និយាយថា "​ខ្ញុំ​ចង់​និយាយ​ទាក់ទង​ជាមួយ Fan របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​ព្យាយាម​ចំណាំ​ភាសា​ចិន​ប៉ុន្មាន​ឃ្លា ប៉ុន្តែ​វា​ពិតជា​ពិបាក ដូច្នេះ​ខ្ញុំ​ប្រើ​ភាសា​កូរ៉េ​វិញ​ទៅ​"​។​

​    ​Lee Min Ho បានធ្វើការ​ផ្សព្វផ្សាយ​រឿង​បែប​ប្រយុទ្ធ​ថ្មី​របស់គាត់​ជុំវិញ​ប្រទេស​ចិន​ជាមួយ​ការផ្សព្វផ្សាយ​ឈុត​ពិសេសៗ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ២២ ខែមិថុនា​នេះ​។ តារា​សម្តែង​រូបនេះ​ក៏បាន​ចូលរួម​ការផ្សព្វផ្សាយ​ពីរ​ផ្សេងទៀត​នៅ​ទីក្រុង​ស៊ី​អាន​និង​ហ្វូ​ចូ​វ​កាលពី​ថ្ងៃទី ២៣/២៤ ខែ​នេះ​ផងដែរ​។​

​    ​តារា​ដ៏​ល្បី​ប្រចាំ​សាធារណៈ​កូរ៉េ​រូបនេះ​ក៏បាន​និយាយទៀតថា "​ដំបូង ខ្ញុំ​មានការ​ព្រួយបារម្ភ​ជាមួយ​បរិយាកាស​និង​ភាសា​នៅទីនេះ ប៉ុន្តែ​ខ្ញុំ​ទម្លាប់​នឹង​វា​នៅពេល​ចាប់ផ្តើម​ថត​រឿង​។ ការទំនាក់ទំនង​ជាមួយ​តារា​សម្តែង​មិនមាន​ភាពខុសគ្នា​ពី​ប្រទេស​កូរ៉េ​នោះទេ ដូច្នេះ​វា​មិន​ពិបាក​ឡើយ​"៕

 

adverise with khmeread
ប្រភព៖ Soompi

មតិយោបល់