adverise with khmeread Ff7c3539289b84b5ae7766e3998d57e8

តា Guardiola មិន​ខ្ចី​ខ្លាច​តា Mourinho ហើយ​ថែមទាំង​ហ៊ាន​ចូល​តុ​បាយល្ងាច​ជាមួយគ្នា​ទៀតផង​នៅ​រដូវ​កាល​ក្រោយ​

​    ​ជំនួយការ​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Pep Guardiola បាន​អះអាងថា Pep គ្មាន​ការ​ញញើត​ចំពោះ​លោក Jose Mourinho ទេ ហើយ​ថែមទាំង​ត្រៀមខ្លួន​ទៅ​ទទួល​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​ទៀតផង​។​

​    ​គ្រូបង្វឹក​ទាំងពីរ កន្លងមក​ធ្លាប់​ដឹកនាំ​ក្រុម Barcelona និង Real Madrid ដោយ​ក្រុម​ទាំងពីរ​នេះ​ប៉ះទង្គិច​គ្នា​ច្រើនលើកច្រើនសា ពេលនេះ​ពួកគាត់​គ្រោង​នឹង​បន្ត​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ជាថ្មី​នៅ​រដូវ​កាល​ក្រោយ បន្ទាប់ពី​លោក​ទាំងពីរ​ទទួលយក​តំណែង​រៀងៗ​ខ្លួន​នៅ​កីឡដ្ឋាន Etihad និង Old Trafford ។​

​    ​ប៉ុន្តែ លោក Domenec Torrent ជា​ជំនួយការ​ថ្មី​របស់ City បាន​និយាយ​ជុំវិញ​ទំនាក់ទំនង​របស់​គ្រូបង្វឹក​ទាំងពីរ ហើយ​អះអាងថា ពួកគាត់​គ្មាន​បញ្ហា​ជាមួយគ្នា​ទេ​។ លោក​បាន​និយាយថា “Manchester ជា​ក្រុង​តូច​មួយ ហើយ​ខ្ញុំ​ជឿថា គាត់​នឹង​ជួបគ្នា​ដោយ​ចៃដន្យ​ក្នុង​ភោជនីយដ្ឋាន​នៅពេល​ណាមួយ​”​។

​    ​បន្ទាប់ពី​លោក​ទទួលបាន​ជោគជ័យ​ទាំង​នៅ​អេ​ស្ប៉ា​ញ​និង​អាល្លឺម៉ង់​មាន​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ PL ចង់បាន​លោក Guardiola មក​ដឹកនាំ​ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​បានសម្រេច​ជ្រើស​រើសយក​ក្លឹប City៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់