adverise with khmeread Feb82634 3075 4206 995c 9b281ff4dcf6

ព័ត៌មាន​បន្ថែម​ស្តីពី​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន រឹបអូស​ជាង 3kg

    ភ្នំពេញ ៖ ដោយ​អនុវត្តតាម​ការបញ្ជា​ដឹកនាំ​របស់លោក​ឧត្ដមសេនីយ៍ឯក​អគ្គស្ន​ង​ការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង លោក​ឧត្ដមសេនីយ៍ឯក នាយក​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង១៦ ​និង​៣០​នាទី កម្លាំង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ ( ក​៩ ) បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្តិ​នៅ​ចំណុច​ខាងមុខ​ពេទ្យ​យោធា១៧៩ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។​

    កិច្ចប្រតិបត្តិការ​នេះ​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ក្រុងភ្នំពេញ។ ជា​លទ្ធផល​ប៉ូលិស​បាន​បង្ក្រាបបាន​មួយ​ករណី ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ខាំ ផុន​ផំ​ម៉ា​ឡា​ត ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ជនជាតិ ឡាវ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​គីឡូ​លេខ​៣ ស្រុក​ហាត​សាយ​ហ្វង ក្រុង​វៀង​ច័ន្ទ ប្រទេសឡាវ។



    វត្ថុតាង​ចាប់យក​គ្រឿងញៀន ២​កញ្ចប់​ធំ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( ICE ) ស្មើ​ទម្ងន់ 1917.14g  និង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន គ្រាប់ ( WY )  12000 គ្រាប់ ស្មើ​ទម្ងន់ 1139.53g។​

    បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​គ្រឿងញៀន​ប៉ូលិស​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​រាជធានី ភ្នំពេញ។ ដោយឡែក​តៃកុង​ឡាន​ម្នាក់​ដែល​ពុំមាន​ពាក់ព័ន្ធ​ត្រូវបាន​ប៉ូលិស​ស៊ើបអង្កេត​បន្ត៕​

adverise with khmeread

មតិយោបល់