adverise with khmeread Nolito web

Man City ជិត​ឈានដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​របស់ Celta Vigo នៅ​ពីរ​ថ្ងៃ​ខាងមុខ​ទៀត​

​    ​ក្លឹប Man City សង្ឃឹមថា កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​កីឡាករ Nolito របស់​ក្លឹប Celta Vigo និង​អាច​សម្រេច​ក្នុង​រយៈពេល​៤៨​ម៉ោង​ខាងមុខ​។

​    ​កាលពី​យប់​ថ្ងៃ​ពុធ Nolito បាន​កក់​បន្ទប់​សណ្ឋាគា​រ​មួយ​នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ ខណៈពេល​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​គ្រោង​នឹង​ពិនិត្យ​សុខភាព​មុន​ចុះ​កិច្ចព្រមព្រៀង រយៈពេល​បី​ឆ្នាំ​ដែលមាន​តម្លៃ ១៣,៨​លាន​ផោន​។

​    ​នៅពេល​សួរនាំ​អំពី​ចំណាប់អារម្មណ៍​របស់ Man City និង Barcelona កីឡាករ​រូបនេះ​បាន​ឆ្លើយតប​ថា “​វា​គឺជា​កិត្តិយស​ណាស់ ប្រសិនបើ​គ្រូបង្វឹក​ល្បី​ទាំងពីរ​ដូចជា​លោក Luis Enrique និង Pep Guardiola ចាប់អារម្មណ៍​”​។ Nolito បាន​បន្តថា “​ខ្ញុំ​មានសំណាង​ណាស់​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍ ហើយ​រឿងនេះ​នឹង​ជួយ​ខ្ញុំ​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ល្អ​”៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់