adverise with khmeread 1

លោក Arsene Wenger ប្រាប់​ឲ្យ​កូនក្រុម​ធ្វើការ​ប្រយុទ្ធ​បន្ទាប់ពី​បរាជ័យ​នៅ Southampton

​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger មាន​ជំនឿ​ចិត្ត​យ៉ាងខ្លាំង​ក្នុង​ការរក​បី​ពិន្ទុ​យប់​នេះ បន្ទាប់ពី​ចាញ់ Southampton យ៉ាង​អាម៉ាស់​ដោយ​លទ្ធផល ៤-០ កាលពី​ថ្ងៃ​សោ​រ៍​កន្លងទៅ​។​

​បន្ទាប់ពី​បរាជ័យ​ក្នុង​ថ្ងៃ Boxing Day រួចមក លោក Wenger បាន​និយាយថា "​កីឡាករ​ទាំងនេះ​មាន​កម្លាំង​ដ៏​អស្ចារ្យ ពួកគេ​អាច​បង្ហាញ​ទម្រង់​បែបនេះ​ក្នុង​រយៈ ៤៨ ម៉ោង​ខាងមុខ​"​។ គាត់​បាន​បន្តទៀតថា "​យើង​កំពុង​ស្ថិតក្នុង​កាតព្វកិច្ច​ដែល​យើង​ត្រូវតែ​ធ្វើការ​ឆ្លើយតប​។ យើង​ចង់​ឆ្លើយតប​ទៅនឹង​លទ្ធផល​ខកចិត្ត​ក្នុងថ្ងៃនេះ​"​។​

​ក្រុម​កាំភ្លើង​ធំ​នឹង​បើកទ្វារ​កីឡដ្ឋាន Emirates ដើម្បី​ទទួល​ស្វាគមន៍​ក្រុម Bournemouth ក្នុង​រាត្រី​នេះ ដោយ​លោកគ្រូ​បង្វឹក Arsenal ត្រៀមខ្លួន​ស្តារ​មុខមាត់​ឡើងវិញ​ចំពោះ​បរាជ័យ​កាលពី​ថ្ងៃ​សោ​រ៍​កន្លងទៅ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ឱកាស​ឡើងទៅ​កំពូល​តារាង​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់