adverise with khmeread 4e507304 4981 4e5d b62f fe434d46a5d1

បង្ក្រាប​ទីតាំង​ហ្គេម​ឃាត់​មនុស្ស​៧​នាក់ រឹបអូស​ទូ​ហ្គេម​២

    ភ្នំពេញ ៖ មនុស្ស​៧​នាក់ ​(​ស្រី​ម្នាក់​)​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ង្ក្រា​ប​នៅ​ទីតាំង​ហ្គេម​បាញ់​ត្រី​នា​ថ្ងៃទី​៣០ ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង២ ​និង​១៥​នាទី រសៀល​នេះ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​៧០ ក្រុមទី​៩ សង្កាត់​ទួល​សង្កែ ក្រោយ​កា​រ៉ា​ស់លាង​ឡាន​តា​អ៊ុ​ល។​

    ប៉ូលិស​និយាយថា កម្លាំង ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​សហការ​ជាមួយ​គណៈ​ឯកភាព​ខណ្ឌ និង​មានការ​ចូលរួម​សម្របសម្រួល​ពី​សំណាក់​លោកស្រី​ព្រះរាជអាជ្ញារង កែវ សុគន្ធា បាន​បើក​ការបង្ក្រាប​ទីតាំង​ល្បែង​មូ​យ​កន្លែង ស្ថិតនៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​៧០ ក្រុមទី​៩ សង្កាត់​ទួល​សង្កែ ក្រោយ​កា​រ៉ា​ស់លាង​ឡាន​តា​អ៊ុ​ល។​

    ជា​លទ្ធផល​នៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច​បាន​១-​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​(​ស្រី​១​ម្នាក់​)​ និង​២-​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២ គ្រឿង។​

    ឥឡូវ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​៕​

adverise with khmeread

មតិយោបល់