adverise with khmeread 374f9e2b 0d52 4bae a3de c6a9bd939083

នារី​ម្នាក់​កំពុងតែ​ឈរ​ចែកចាយ​គ្រឿងញៀន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    ភ្នំពេញ ​៖ ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​២ បានធ្វើការ​ស្រាវជ្រាវ​ និង​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ដែល​សុទ្ធ​មនុស្ស​ស្រី​ម្នាក់ទៀត​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក ស្ថិតនៅ​លើផ្លូវ​រថភ្លើង ក្រុម​១០៦ ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដោយ​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹកកក ១០​កញ្ចប់​តូច ខណៈពេល​ឈរ​ចែកចាយ​គ្រឿងញៀន។​

    ប៉ូលិស​ន​យាយ​ថា នារី​ជា​ជនសង្ស័យ​ឈ្មោះ​ ឡាង ស្រី​ណា​ង ហៅ​ណា​ង ភេទ​ស្រី អាយុ​២២ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ។​

    មន្ត្រីប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​២ បន្តថា ដំបូង​គេ​បានឃើញ​នារី​សង្ស័យ​កំពុងតែ​ឈរ ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន នៅលើ​ផ្លូវ​រថភ្លើង។ ពេលនោះ​កម្លាំង​ប៉ូលិស​កំពុងតែ​ល្បាត​ក្នុង​មូលដ្ឋាន​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​សួរនាំ​ និង​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹកកក ចំនួន​១០ តូច​ហើយ ពេលនោះ​កម្លាំង​ប៉ូលិស​ក៏​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង​។​

    បច្ចុប្បន្ន​នារី​សង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តានី​តី​វិធី៕

adverise with khmeread

មតិយោបល់