adverise with khmeread 1

​រកឃើញ​បំណែក​សាកសព​ក្បែរ​ទីលាន​វាយ​បាល់ទះ​លើ​វាល​ខ្សាច់​សម្រាប់​អូឡាំពិក​នៅ​រី​យ៉ូ​

​    ​ខណៈ​នៅសល់តែ ៣៨ ថ្ងៃ​ទៀត ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​រី​យ៉ូ​នឹង​ចាប់ផ្តើម ស្ថានភាព​នៅក្នុង​ទីក្រុង​នេះ​បាន​ប្រែ​មកពី​អាក្រក់​ទៅ​រឹតតែ​អាក្រក់​ថែមទៀត​។​

​    ​កាលពី​ថ្ងៃ​ពុធ អ្នកដើរ​តាម​ឆ្នេរសមុទ្រ​ម្នាក់​បាន​រកឃើញ​បំណែក​សាកសព​ជាច្រើន​អណ្តែត​ទើរ​លើ​ឆ្នេរ Copacabana  ទល់មុខ​នឹង​ទីលាន​វាយ​បាល់ទះ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​។​

​    ​បើ​យោងតាម​មន្ត្រីប៉ូលិស លោក Andre Luiz បានឱ្យដឹងថា បំណែ​កជើង​និង​រាងកាយ​ផ្សេងទៀត​ដែល​មិនទាន់​ដឹង​អត្តសញ្ញាណ​ត្រូវបាន​រកឃើញ​។ ប៉ូលិស​ជឿថា​ជនរងគ្រោះ​គឺជា​ស្ត្រី​ឬក៏​ក្មេង​វ័យ​ជំទង់​។​

​    ​ទោះយ៉ាងណា មូលហេតុ​នៃ​ការស្លាប់​របស់​បុគ្គល​រូបនេះ​នៅ​មិនទាន់​ដឹង​នៅឡើយ ហើយ​វា​ក៏​ជា​រឿង​ដ៏​អាម៉ាស់​មួយទៀត​ដល់​ប្រទេស​ម្ចាស់ផ្ទះ ខណៈ​ទីក្រុង​រី​យ៉ូ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​កីឡា​អូឡាំពិក និង​ការផ្ទុះ​នូវ​វី​រ៉ុ​ស Zika៕

ប្រភព៖ CNN

adverise with khmeread

មតិយោបល់