adverise with khmeread 35c5c97b00000578 3665474 image a 4 1467187175535

ជីវិត​ជនភៀសខ្លួន​! គ្រួសារ​ជនជាតិ​រ៉ូ​ម៉ា​នី​ដាច់ចិត្ត​រស់នៅ​ក្រោម​ស្ពាន​អាកាស​នៅ​ទីក្រុង​ឡុង​ដ៍​ព្រោះ​អត់​សោហ៊ុយ​ទៅ​ស្រុក​វិញ​

    ​គ្រួសារ​រ៉ូ​ម៉ា​នី​គ្នា ១៦ នាក់​បាន​បោះជំរុំ​ក្រោម​ស្ពាន​អាកាស​នៅ​ផ្លូវ​ដ៏​មមាញឹក​មួយ​របស់​ទីក្រុង​ឡុង​ដ៏​។​

​    ​គ្រួសារ ដែលមាន​ក្មេង​អាយុ ៥ ឆ្នាំ​ចំនួន បីនាក់​ទៀត​នោះ បាន​ស្នាក់អាស្រ័យ​នៅ​ផ្លូវ A406 North Circular ក្នុង​លូ ភាគ​កើត​រាជធានី​របស់​អង់គ្លេស​។​

​    ​មេ​គ្រួសារ​ឈ្មោះ​លោក Florescus បានមក​ប្រទេស​អង់គ្លេស​រក​ការងារ​ធ្វើ​ពីរ​សប្ដាហ៍​មកហើយ ប៉ុន្ដែ​ពួកគេ​មិន​រកបាន​ការងារ​ធ្វើ​ឡើយ​។​

​    ​ឥឡូវ​ពួកគេ​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ប៉ុន្ដែ​ពួកគេ​មិនមាន​ប្រាក់​ដើម្បី​ទិញ​សំបុត្រ​ជិះ​រថភ្លើង​ទៅផ្ទះ​វិញ ដែលមាន​ចម្ងាយ ១៦០០ គីឡូម៉ែត្រ​ពី​អង់គ្លេស​នោះឡើយ​។​

​    ​ក្នុងចំណោម​នោះ​មានតែ​លោក Maria Florescu ទេ​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស ហើយ​គាត់​បាន​និយាយថា​គាត់​មិនអាច​រក​ការងារ​ធ្វើបាន ខណៈដែល​ស្រីៗ​ដើរ​សុំទាន​គេ​តាមផ្លូវ​ទីក្រុង​ឡុង​ដ៏​។​

​    ​ឥឡូវ​ក្រុម​ជួយ​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​មួយ​បានធ្វើការ​ជាមួយនឹង​អង្គការ Home Office ដើម្បី​ប​ញ្ចូ​ន​គ្រួសារ​មួយ​នេះ​ទៅ​ស្រុកកំណើត​វិញ​ហើយ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់