adverise with khmeread 1

​បន្ទាប់ពី​កាត់ក្តី​ខ្វះ​ស្តង់ដារ​រួចមក អាជ្ញាកណ្តាល​កាត់ក្តី​ក្នុងការ​ប្រកួត​រវាង​ឈី​លី​និង​អា​ហ្ស​ង់​ទីន​ត្រូវគេ​ទម្លាយ​រូបភាព​អាស្រូវ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​

​    ​រឿងអាស្រូវ​កំពុង​កំពុង​ត្រូវបាន​និយាយ​តៗ​គ្នា​បន្ទាប់ពី​ជ័យជម្នះ​របស់​ឈី​លី​ទៅលើ​ប្រទេស​អា​ហ្ស​ង់​ទីន​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ខណៈ​លោក​អាជ្ញាកណ្តាល​កាត់ក្តី​ការប្រកួត​នោះ Heber Lopes បាន​អបអរ​ការចូលរួម​ក្នុងការ​កាត់ក្តី​របស់គាត់​ដោយនៅ​ជាមួយ​នារី​រកស៊ី​ផ្លូវភេទ​ពីរ​នាក់​។​

​    ​លោក Heber Lopes បាន​ទាក់ទាញ​មតិយោបល់​ជាច្រើន​ជុំវិញ​ការកាត់ក្តី​ខ្វះ​ស្តង់ដារ​របស់គាត់​នៅក្នុង​ការប្រកួត Copa America ដោយនៅ​យប់នោះ គាត់​បាន​ចាយ​កាត​អស់​ប្រាំបួន​សន្លឹក​។​

​    ​គាត់​បាន​ជូន​កាត​ចំនួន​បួន​ឱ្យ​អា​ហ្ស​ង់​ទីន​និង​ប្រាំ​ទៀត​ឱ្យ​ឈី​លី ដោយ​រួមបញ្ចូល​ទាំង​កាត​ក្រហម​ពីរ​សន្លឹក​ដល់​កីឡាករ Marcelo Diaz និង Marcos Rojo​។​

​    ​ស្ថិតិ​មិនគួរ​ឱ្យ​ជឿ​មួយ​បាន​បង្ហាញថា លោក Heber Lopes បាន​ចាយ​កាត​ក្រហម​ចំនួន ១៤ សន្លឹក​នៅក្នុង​ការកាត់ក្តី​ចំនួន ២៧ លើកចុងក្រោយ​របស់លោក​។​

​    ​បន្ទាប់ពី​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងច្រើន​បែបនេះ ឥឡូវ លោក Lopes បាន​ក៏បាន​ទាក់ទាញ​ប្រិយមិត្ត​បាល់ទាត់​បន្ថែមទៀត​ខណៈ​របាយការណ៍​ជាច្រើន​បាន​អះអាងថា អាជ្ញាកណ្តាល​រូបនេះ​បាន​ជប់លៀង​ជាមួយ​នារី​រកស៊ី​ផ្លូវភេទ​ពីរ​នាក់​បន្ទាប់ពី​ការប្រកួត​រវាង​ឈី​លី​និង​អា​ហ្ស​ង់​ទីន​បញ្ចប់​។​

​    ​រូបភាព​របស់លោក​បាន​លេច​ធ្លាយ​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​តើន​រណា​ជា​អ្នក​ទម្លាយ​៕

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់