adverise with khmeread 0

កាលពី ១០០ ឆ្នាំមុន សមរភូមិ Somme បាន​ផ្ទុះឡើង​, វា​ជា​ថ្ងៃ​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស

    ​នៅ​ម៉ោង ៧.៣០ នាទី​ព្រឹក ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​១៩១៦ អង់គ្លេស​បានចាប់ផ្តើម​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​កងកម្លាំង​អាល្លឺម៉ង់​ក្នុង​តំបន់​ទន្លេ Somme របស់​បារាំង​។ អំឡុង​សប្តាហ៍​ទីមួយ គ្រាប់ផ្លោង​របស់​សម្ព័ន្ធ​មិត្ត​ចំនួន ២៥០.០០០ គ្រាប់​បាន​បាញ់​ផ្លោង​ដាក់​ទីតាំង​ឈរជើង​របស់​អាល្លឺម៉ង់​ក្បែរ​ទន្លេ Somme ហើយ​ទាហាន​ចក្រភព​អង់គ្លេស​ប្រហែល ១០០.០០០ នាក់​បាន​រត់​ចេញពី​លេណដ្ឋាន​របស់​ពួកគេ​ដើម្បី​សម្រុក​ចូលទៅ​ទឹកដី​ដែល​គ្មាន​មនុស្ស​សូម្បី​ម្នា​ក់នៅ​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩១៦ ដោយ​រំពឹងថា​នឹង​រក​ផ្លូវ​ទម្លាយ​ចូល​ទី​តាំងរបស់​អាល្លឺម៉ង់​។ ប៉ុន្តែ​កាំភ្លើងយន្ត​ធុន​ធ្ងន់​របស់​អាល្លឺម៉ង់​ជាច្រើន​បាន​បាញ់រះ​មកលើ​កងទ័ព​អង់គ្លេស​ទាំង ១០០.០០០ នាក់​នេះ​។ ចុងបញ្ចប់​នៃ​ថ្ងៃ ១​កក្កដា ទាហាន​អង់គ្លេស ២០.០០០ នាក់​បាន​ស្លាប់ និង ៤០.០០០ នាក់​បាន​រងរបួស​។ វា​ជាការ​ស្លាប់​និង​របួស​ច្រើន​បំផុត​ក្នុងពេល​តែមួយ​ថ្ងៃ​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​អង់គ្លេស​។ សមរភូមិ​ដ៏​មហន្តរាយ​នៅ Somme បាន​បន្ត​រហូត​រយៈពេល ៤ ខែ ដោយ​កងកម្លាំង​សម្ព័ន្ធមិត្ត​រុលទៅមុខ​គោលដៅ​ឈរជើង​របស់​អាល្លឺម៉ង់​បានត្រឹមតែ ៨ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ 

​    ​នៅពេល​សង្គ្រាមលោកលើកទី​មួយ​បាន​ផ្ទុះឡើង​នៅ​ខែសីហា ឆ្នាំ​១៩១៤ បុរស​អង់គ្លេស​ក្លាហាន​ជាច្រើន​នាក់​បាន​តម្រង់​ជួរ​ចុះឈ្មោះ​បម្រើ​ទាហាន​ដើម្បី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​។ នៅ​គ្រានោះ គេ​គិតថា​សង្គ្រាម​នេះ​នឹងមាន​រយៈពេល​តែ ៦ ខែ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ នៅ​ចុងឆ្នាំ ១៩១៤ ទាហាន​អង់គ្លេស​ជាង ១ លាន​នាក់​ដែល​ចុះឈ្មោះ​បម្រើ​ទ័ព​បាន​ស្លាប់​ក្នុង​សមរភូមិ​នានា​របស់​អឺរ៉ុប ហើយ​ជ័យជម្នះ​ផ្តាច់ព្រ័ត្រ​ក៏​មិនអាច​កើតឡើង​បាន​ទាំង​ចំពោះ​កងទ័ព​សម្ព័ន្ធមិត្ត និង ពួក​មហា​អំ​ណា​អឺរ៉ុប​កណ្តាល​។ នៅ​ខ្សែត្រៀម​ជួរមុខ​របស់លោក​ខាងលិច​ដែល​លាតសន្ធឹង​ពី​បារាំង​ភាគ​ខាងជើង​ដល់​បែលហ្ស៊ិក ក្រុម​ទាហាន​ប្រយុទ្ធ​បាននាំគ្នា​សម្ងំ​នៅក្នុង​លេណដ្ឋាន​សម្រាប់​សង្គ្រាម​ដ៏​គួរឱ្យខ្លាច​ដើម្បី​ធ្វើឱ្យ​សត្រូវ​ភ័យ​និង​ទន់​ជើង​។ ទាហាន​ពិការ និង​ញ័រញាក់​ជាច្រើន​ដែល​វិលត្រឡប់​ទៅ​អង់គ្លេស​វិញ​ជាមួយនឹង​ដំណាល​រឿង​អំពី​កាំភ្លើងយន្ត កាំភ្លើង​ធំ និង​ឧស្ម័ន​ពុល​បានធ្វើឱ្យ​ទាហាន​ស្ម័គ្រ​ថ្មីៗ​របស់​អង់គ្លេស​លែង​ហ៊ាន​ចូល​បម្រើកងទ័ព​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់