adverise with khmeread 1

រថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កបើកបញ្ច្រាស់ទិសគ្នាស្លាប់ម្នាក់

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជនរងគ្រោះ​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ព្យាយាម​វ៉ា​រ៊ឺ​ម៉ក​កង់​បី​មួយគ្រឿង​ទៀត ក៏​ជ្រុល​ចូល​ចំណែក​ផ្លូវ​ម្ខាង​ត្រូវបាន​រថយន្ត​កូរ៉ូឡា បុក​ប៉ើ​ង​ដូច​ស្លឹកកណ្តប​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​
    គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង  ១០​និង​៤០​នាទី យប់​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥​នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី​នៅមុខ​ភោជនីយដ្ឋាន សាម តូ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
   ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ុន ថៃ អាយុ​២៥ ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ មាន​ទី​លំ​នោ​ភូមិ​ល្វា ឃំ​ុ​អង្គ​ពពេល ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ ។​
   ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​គុប​មូល​
​សណ្តោង​រ៉ឺម៉ក បើតាម​ប​ណ្តោ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង ទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ ម៉ូតូ​សណ្តោង​រ៉ឺម៉ក បាន​ព្យាយាម​បើក​វ៉ា ម៉ូតូ​កង់​បី ហើយ​បាន​ជ្រុល​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង ត្រូវ​រថយន្ត​កូរ៉ូឡា ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-5283 ដែល​បើក​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​។​
    ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​បាក់ក​ស្លាប់​នៅនឹងកន្លែង​។ បន្ទាប់ពី​រថយន្ត​បង្ក​បុក​រួច អ្នកបើកបរ​បាន​រត់​ពី​កន្លែង​កើត ហេតុ ដោយ​បន្សល់ទុក​តែ​ឪពុកម្តាយ​និង​ប្អូនស្រី​នៅ​ទីនោះ​។​
   ក្រោយពេល​កើតហេតុ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ល្បាត​តាមផ្លូវ ជួយ​សម្រួល​ចរាចរ និង​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរ ក្រុង​មក​វាស់វែង​នាំយក​រថយន្ត និង​រ៉ឺម៉ក​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះ ស្រាយ​។ ចំណែក​សព​ប៉ូលិស​ធ្វើលិខិត​ស្នាម​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ នៅឯ​ស្រុកកំណើត​៕​

adverise with khmeread

មតិយោបល់