samsung-banner
adverise with khmeread

សង្គ្រាមលោកលើកទី​៣? ពូ​ទីន​គំរាម​ធ្វើសង្គ្រាម​? ខណៈ​ណា​តូ​បង្កើន​កម្លាំង​ទ្វេដង​មក​ព្រំដែន​រុស្ស៊ី​

1

    ​យោងតាម​វេ​ប​សាយ Dailystar របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា វិមាន​ក្រឹម​ឡាំង​និយាយថា​ពួកគេ​ត្រូវគេ​បង្ខំ​ឱ្យ​ចាត់វិធានការ​សងសឹក ព្រោះ​លោកខាងលិច​បញ្ជូន​ទ័ព​រាប់ពាន់នាក់​មកកាន់​តំបន់​បាល់​ទិ​ក​ដើម្បី​ប្រុង​ជើងការ​។ 

​    ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu បាន​និយាយថា កងកម្លាំង​ណា​តូ​ដែល​បាន​មកដល់​មាត់ទ្វារ​រុស្ស៊ី​មាន​ចំនួន​កើនឡើង​ទ្វេដង​។ 

​    ​លោក​និយាយថា "​ចំណាត់ការ​របៀបៗ​នេះ​របស់​សម​ភាគី​លោកខាងលិច​នាំឱ្យ​ខូច​ស្ថេរភាព​បែប​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អឺរ៉ុប និង​បង្ខំ​យើង​ឱ្យ​ចាត់​វិធាន​ទប់ទល់ នៅ​ចំពោះមុខ​សមយុទ្ធ​ប្រតិបត្តិការ​របស់លោក​ខាងលិច​"​។ 

​    ​លោក​បាន​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​ចាត់​ធាន​ការ​ដើម្បី "​បន្សាប​ការគំរាមកំហែង​ដែល​អាច​កើតឡើង​ណាមួយ​"​។​

​     ទន្ទឹមនេះ ប្រធានាធិបតី​រុស្ស៊ី​បាន​សន្យា​ប្រែក្លាយ​កងទ័ព​របស់ខ្លួន​ឱ្យ​ក្លាយជា​កងទ័ព​ខ្លាំងក្លា​បំផុត​សម្រាប់​ប្រឆាំង​រាល់​ការបង្ក​រឿង​ណាមួយ​។ 

​    ​លោកពូ​ទីន​បាន​និយាយថា "​កងទ័ពជើងទឹក និង​ជើងគោក​ដែល​បំពាក់អាវុធ​ទំនើប​ទាន់សម័យ​គឺជា​អ្នក​ដែល​នឹង​ធានា​រក្សា​នូវ​អធិបតេយ្យភាព និង​ឯករាជ្យ​របស់​មាតុភូមិ​ក៏ដូចជា​សន្តិសុខ​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​។ ពួកគេ​គឺជា​កម្លាំង​ដ៏​ខ្លាំងក្លា​បំផុត​សម្រាប់​ប្រឆាំង​រាល់​ការប៉ុនប៉ង​បង្ករឿង​ណាមួយ​មកលើ​យើង គំរាមកំហែង​យើង និង​ប្រទេស​របស់​យើង​"​។​

​    ​លោកពូ​ទីន​បន្ថែមថា "​ការពង្រឹង​កម្លាំងយោធា​របស់​យើង​គឺជា​កិច្ច​ការសំខាន់​ខ្លាំងជាងគេ​បំផុត​សម្រាប់​សហព័ន្ធ​" និង និយាយទៀតថា "​ការផ្តោត​សំខាន់​នឹងធ្វើ​ទៅលើ​សព្វាវុធ​បច្ចេកវិជ្ជា​ខ្ពស់​ចុងក្រោយ សម្ភារៈ​សឹក​ទំនើបៗ និង ឧបករណ៍​ទាក់ទង​ដ៏​ទំនើប​"​។ 

​    ​កាលពីដើម​ខែមិថុនា វិមាន​ក្រឹម​ឡាំង​បានប្រកាស​អំពី​ការវិនិយោគ​ទឹកប្រាក់​ចំនួន ១,១៥ លាន​លាន​ដុល្លារ​ក្នុង​បច្ចេកវិជ្ជា​អវកាស​ផងដែរ ក្នុងនោះ​រួមមាន​ទាំង​ម៉ាស៊ីន​មនុស្ស​យន្ត Interface និង Teleporter ដែល​ស្រដៀង​នឹង​តួ​មនុស្ស​យន្ត Robocop ផងដែរ​៕

​ប្រភព​៖ dailystar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់