adverise with khmeread Happy couple

អា​ថ៍កំ​បាំង​នៃ​ទំនាក់ទំនង​រីករាយ​ស្ថិតស្ថេរ​គង់វង្ស (​សាច់រឿង​នំពារ​ខ្លោច​ដូច​ធ្យូង​)

    ​ម្តាយ​របស់ខ្ញុំ​តែងតែ​ធ្វើ​ម្ហូប​ឆ្ងាញ់ៗ​។ ប៉ុន្តែ​ថ្ងៃមួយ​គាត់​បានដាក់​នំពារ​ខ្លោច​មួយ​នៅ​ពីមុខ​ប៉ា​។ វា​មិន​ត្រឹមតែ​ខ្លោច​ធម្មតា​ទេ តែ​ខ្លោច​ដូច​ធ្យូង​ទៀតផង​។ ហើយ​ខ្ញុំ​បាន​អង្គុយ​មើលថា​តើ​ប៉ា​នឹង​និយាយ​អ្វី​ដាក់​ម៉ាក់​។ 

​    ​ប៉ុន្តែ លោកប៉ា​មិន​ខ្វល់​អ្វី​ទាំងអស់ គាត់​គិតតែ​ពិសា​នំពារ​នោះ រួច​និយាយថា ថ្ងៃនេះ​ពិតជា​មាន​អារម្មណ៍ល្អ​មែន​។ បន្ទាប់មក​ខ្ញុំ​ឮ​ម៉ាក់​និយាយ​សុំទោស​ប៉ា​ចំពោះ​នំ​ខ្លោច​នោះ​។ 

​    ​ខ្ញុំ​មិនដែល​ភ្លេច​ពាក្យសម្តី​ប៉ា​ដែល​តប​ចំពោះ​ម៉ាក់​នោះទេ​។ គាត់​បាន​និយាយថា "​អូន​សម្លាញ់ បង​ចូលចិត្ត​នំពារ​អូន​ចម្អិន​ណាស់​"​។ 

​    ​បន្ទាប់មក ខ្ញុំ​បាន​សួរ​ប៉ា​ថា​គាត់​បាន​និយាយ​នោះ​ជាការ​ពិត​ឬ​អត់​។ គាត់​បានដាក់​ដៃ​លើ​ស្មា​របស់ខ្ញុំ​ហើយ​និយាយថា "​កូន​ចំកួត ម៉ាក់​របស់​កូន​មានការ​លំបាក​នៅ​កន្លែងធ្វើការ​។ ម៉ាក់​កូន​នឿយហត់​ខ្លាំង​។ នំ​ខ្លោច​មិនបាន​ធ្វើឱ្យ​ប៉ា​ឈឺចាប់​ទេ ប៉ុន្តែ​សម្តី​គ្រោតគ្រាត​ទេ​ទើប​ធ្វើឱ្យ​ម៉ាក់​កូន​ឈឺចាប់​"​។​

​    ​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​សាង​កំហុស​។ យើង​មិនគួរ​ផ្តោតលើ​កំហុស​ទេ តែ​ផ្ទុយ​មកវិញ យើង​គួរតែ​គាំទ្រ​មនុស្ស​ដែល​យើង​ស្រឡាញ់​។ នេះហើយ​ជា​អា​ថ៍កំ​បាំង​នៃ​ទំនាក់ទំនង​រីករាយ​ស្ថិតស្ថេរ​គង់វង្ស​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់