adverise with khmeread Potato

គន្លឹះ​ទាំង ១០ អំពី​របៀប​ប្រើ​ដំឡូងបារាំង​ព្យាបាល​មួយ​តួខ្លួន​មនុស្ស​

    ​ដំឡូងបារាំង​គឺជា​បន្លែ​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ វីតាមីន B6, C, ប៉ូ​តា​ស្យូ​ម ស្ពាន់ ជាតិ​ដែក ស័ង្កសី ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ជាតិ Niacin និង​អាស៊ីត Pantothenic Acid​។​

​    ​ដំឡូងបារាំង​ធំ​មួយ​មាន​ផ្ទុក​ជាតិ​កាល់​ឡូរី ២៩០, ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ០, ប្រូតេអ៊ីន ៧,៩ ក្រាម ។​ល​។​

​    ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ទាំង ១០ អំពី​របៀប​ប្រើ​ដំឡូងបារាំង​ព្យាបាល​មួយ​តួខ្លួន​មនុស្ស​។​

​    ​១. ទឹក​របស់​វា​ជួយ​ដល់​សុខភាព​សក់​និង​បង្កើនល្បឿន​ដុះ​សក់​
​    ​យក​ដំឡូងបារាំង ៤ ផ្លែ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក កិន​យក​ទឹក​។ លាបទឹក​វា​លើ​ស្បែកក្បាល រួច​ម៉ាស្សា ៥ នាទី​។ បន្ទាប់មក ទុកចោល ២០ នាទី សឹម​លាង​ទឹក​ចេញ​។ 

​    ​២. លុបបំបាត់​ឫស​លើ​ស្បែក​
​    ​ចិត​សំបក​ចេញ ហើយ​យកសា​ច់រប​ស់វា​ដាក់​លើ​កន្លែង​ដុះ​ឫស​ទុកចោល​មួយ​យប់​។ ត្រឹម​មួយ​ឬ​ពីរ​សប្ដាហ៍​អ្នកនឹង​ឃើញ​លទ្ធផល​។​

​    ​៣. បន្ថយ​សម្ពាធ​ឈាម​
​    ​ពិសា​ដំឡូងបារាំង​ត្រឹម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ អ្នកនឹង​កាត់បន្ថយ​លើស​សម្ពាធ​ឈាម​បាន​យ៉ាង​ងាយស្រួល​។​

​    ​៤. ជួយ​ដល់​សុខភាព​ពោះវៀនធំ​
​    ​ពិសា​ដំឡូងបារាំង​ស្ងោរ​ទាំង​សំបក​ជួយ​ដល់​សុខភាព​ពោះវៀនធំ​។ វេជ្ជបណ្ឌិត​ថា​វេទមន្ត​ស្ថិតនៅលើ​សំបក​របស់​វា​។​

​    ​៥. ជួយ​ព្យាបាល​ជំងឺ​ក្រពះ​
​    ​សាកលវិទ្យាល័យ National Center for Biotechnology Information ធ្វើតេស្ដ​រកឃើញថា​ដំឡូងបារាំង​ជួយ​ព្យាបាល​ជំងឺ​ក្រពះ និង​ជួយ​ដល់​ការរំលាយ​អាហារ​។​

​    ​៦. ជួយ​ដល់​សុខភាព​បេះដូង​
​    ​ពិសា​ដំឡូងបារាំង​ស្ងោរ​រាល់ថ្ងៃ​ជួយ​ការពារ​បេះដូង​របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ ដោយសារ​វីតាមីន​ទាំងអស់​មាននៅ​ក្នុង​ដំឡូង​។​

​    ​៧. ជួយ​ព្យាបាល​ជំងឺមហារីក​សុដន់​
​    ​អ្នកស្រាវជ្រាវ​លោក Esther Swee Lan Chong នៃ​សាកលវិទ្យាល័យ Massey បានបង្ហាញ​ព័ត៌មាន​ភ្ញាក់ផ្អើល​មួយ​។ ការទទួល​ទាន​ដំឡូងបារាំង និង​ដំឡូង​ពណ៌​ស្វាយ​បូករួម​ទាំង​ថ្នាំ Tamoxifen (​សម្រាប់​អ្នក​កើត​មហារីក​សុដន់​) នឹង​ជួយ​ផ្អាក​ការលូតលាស់​របស់​កោសិកា​មហារីក​។​

​    ​៨. ជួយ​ព្យាបាល​ពេល​រលាក​
​    ​ពេល​រលាក អ្នក​គ្រាន់តែ​កាត់​ដំឡូង​មក​ដាក់​បិត​លើ​ស្បែក​ជាការ​ស្រេច​។​

​    ​៩. ដំឡូងបារាំង​ជា​អ្នក​សម្លាប់​មុន​លើ​មុខ​
​    ​លាង​សម្អាត​មុខ រួច​កាត់​ដំឡូង​ជា​ចំណិតៗ បិត​លើ​មុខ​ទុកចោល ១០ នាទី​សឹម​លាងមុខ​ចេញ​។​

​    ​១០. បំបាត់​ស្នាម​ជាំ​ដោយសារ​កម្ដៅថ្ងៃ​
​    ​កាត់​ដំឡូង​ត្រជាក់ៗ​បិត​លើ​កន្លែង​រលាក​ដោយសារ​កម្ដៅថ្ងៃ​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់