adverise with khmeread Safe image 15

Angelina Jolie ចែករំលែក​បទពិសោធ​ន៍​ឆ្លងទន្លេ​នៅ​អាហ្វ្រិក យ៉ាង​វេទនា ទោះ​មាន​លុយ​ច្រើន​ក៏​មិន​អាចជួយ​បានដែរ​

    ​ការ​សម្រាលកូន​ជារឿយៗ​មិនសូវមាន​បណ្ដាញ​ផ្សព្វផ្សាយ​ធំៗ​យកមក​ផ្សាយ​ទេ ហើយ​រឿងនេះ​ត្រូវបាន​ពិភាក្សា​តែ​ក្នុងចំណោម​ស្ត្រី​ដែល​នឹងត្រូវ​ផ្ដល់កំណើត​តែប៉ុណ្ណោះ​។​

​    ​ការយកចិត្តទុកដាក់​អំពី​មាតា​ឆ្លងទន្លេ​មាន​តិចតួច​បំផុត​នៅ​គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក​។ បណ្តា​មន្ទីរពេទ្យ​លោកខាងលិច​មានសំណាង​ជាងគេ​ដែលមាន​បច្ចេកវិជ្ជា​ទំនើប ម៉ាស៊ីន​ទំនើប និង​បុគ្គលិក​ទទួល​ការបណ្តុះបណ្តាល​បានល្អ​។​

​    ​កាលពី​ថ្ងៃ​សុក្រ​ទី ១៧ មិថុនា នៅមុន​ទិវា​ជនភៀសខ្លួន​ពិភពលោក (​ថ្ងៃ​ចន្ទ ទី​២០ ខែមិថុនា​) នាង Angelina Jolie បាន​ចូលមក​ជជែក​ក្នុង​កម្មវិធី​ស្ត្រី​នៅ​ប៉ុស្ដិ៍​វិទ្យុ BBC Radio 4 អំពី​ការផ្ដល់​កំណើត​កូនស្រី Shiloh​។​

​    ​ការនិយាយ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន ដែលមាន​ឥទ្ធិពល​លើ​ស្ត្រី​រាប់លាន​អ្នក​ក្នុង​ពិភពលោក​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ទាំងឡាយ​ដើម្បី​យល់​ពី​ការពិត​ក្នុងប្រទេស​ដែល​អភិវឌ្ឍ​តិចតួច​ក្នុង​ពិភពលោក​នេះ​។​

​    ​ម្ដាយ​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​និយាយ​អំពី​ការផ្ដល់​កំណើត​កូនស្រី Shiloh ក្នុង​ឆ្នាំ ២០០៦ ថា "​ខ្ញុំ​បាន​ចូល​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ណា​មី​ប៊ី ជា​កន្លែង​ដែល​ខ្ញុំ​បាន​កំពុង​សម្រាល​កូនស្រី​រប​ស់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ខ្ញុំ​មានកូន​បញ្ច្រាស់ជើង​"​។​

​    ​"​ខ្ញុំ​ត្រូវការ​បន្ទប់វះកាត់​។ ខ្ញុំ​បានដឹងថា ខ្ញុំ​មានកូន​បញ្ច្រាស់ជើង ពីព្រោះ​ខ្ញុំ​មាន​លុយ​ដើម្បី​ទៅ​ឆ្លុះ​អេកូ​។ ប៉ុន្ដែ​ខ្ញុំ​បាន​រកឃើញថា​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ​ជាមួយនឹង​អ្នកជំងឺ​និង​ស្ត្រី​ជាច្រើន​និង​ជា​មន្ទីរពេទ្យ​ល្អ​ដាច់​គេ​ក្នុងប្រទេស ពុំមាន​ម៉ាស៊ីន​ឆ្លុះ​អេកូ​ទេ​"​។​

​    ​ស្ត្រី​ច្រើនជាង ៨០០ នាក់​ស្លាប់​ដោយសារ​ការលំបាក​សម្រាល​កូន​រៀងរាល់ថ្ងៃ​ជុំវិញ​ពិភពលោក​។​

​    ​នាង Jolie បាន​ចូលរួម​ជាមួយនឹង​វិទ្យុ Radio 4 ក្នុងនាម​ជា​ភ្ញៀវ​ផ្នែក​និពន្ធ​និង​អប់រំ​អ្នក​ស្ដាប់​អំពី​សុខភាព​ក្នុង​ជំរំ​ជនភៀសខ្លួន និង​បញ្ហា​ប្រឈម​សំខាន់ៗ​ទាក់ទង​នឹង​ការ​សម្រាលកូន​ដែល​ខ្វះ​ទាំង​ធនធាន និង​វេជ្ជបណ្ឌិត​។​

​    ​នាង​និយាយថា "​ដូច្នេះ​មាន​ស្ត្រី​ច្រើនណាស់ ដែល​មិនដឹងថា​ពួកគេ​មានកូន​បញ្ច្រស់​ជើង និង​បញ្ហា​ជាច្រើន​ទៀត នៅពេល​ពួកគេ​ប្រសូត្រ​កូន​ជាមួយនឹង​ម៉ាស៊ីន​ធម្មតា​មួយគ្រឿង​។ ប៉ុន្ដែ​ខ្ញុំ​ដឹងថា​មាន​មនុស្ស​អស្ចារ្យ​ជាច្រើន​កំពុងធ្វើការ​ដោះស្រាយ​លើ​បញ្ហា​នេះ និង​សុខភាព​របស់​ស្ត្រី​ជុំវិញ​ពិភពលោក ហើយ​គេ​ត្រូវការ​ចាំបាច់​នូវ​ក្រុម​ស្រាវជ្រាវ​ដែល​លះបង់​ខ្ពស់​ដើម្បី​ធ្វើការ​លើ​រឿងនេះ​"​។​

​    ​Jolie ធ្វើបាន​យ៉ាង​ល្អ​សម្រាប់​ការនាំយក​បញ្ហាសំខាន់​នេះ​មក​និយាយ​លើ​ប៉ុស្តិ៍​វិទ្យុ និង​មិន​ខា្ល​ច​ក្នុងការ​រៀបរាប់​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​នាង ដើម្បីឱ្យ​អ្នក​ស្ដាប់​ទាំងអស់​ចាប់អារម្មណ៍​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​សម្រាលកូន​៕

adverise with khmeread
ប្រភព៖ metdaan

អ្នកនឹងចូលចិត្ត

មតិយោបល់