adverise with khmeread 1

យន្តហោះ​បំបាំងកាយ F-35B តម្លៃ​ជិត ១០០ លាន​ដុល្លារ​ក្នុង​មួយគ្រឿង​បាន​មកដល់​អង់គ្លេស​ក្រោយ​រង់ចាំ​អស់​ជាច្រើន​ឆ្នាំ​

​     យន្តហោះ​ចម្បាំង​បំបាំងកាយ​តម្លៃ ៩៣,១៧ លាន​ដុល្លារ​ក្នុង​មួយគ្រឿង​ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​ឆ្នាំ​របស់​អង់គ្លេស​ទីបំផុត​បានមក​ដល់​ចក្រភព​អង់គ្លេស​ជា​លើកដំបូង ពោលគឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​បញ្ហា​ម៉ាស៊ីន​បានធ្វើឱ្យ​វា​ខកខាន​ការមកដល់​ទឹកដី​អង់គ្លេស​។ នេះ​បើតាម​វេ​ប​សាយ telegraph ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី ២៩ ខែមិថុនា​។ 

​    ​យន្តហោះ​ចម្បាំង​ធុន F-35B របស់​អង់គ្លេស​បានមក​ដល់​អាកាសយានដ្ឋានរ​បស់ទ័ព​អាកាស RAF Fairford ក្នុង​ទីក្រុង Gloucestershire ដែល​អមដំណើរ​ដោយ​យន្តហោះ​ពីរ​គ្រឿង​ទៀត​របស់​កងទ័ព​ម៉ា​រី​ន​អាមេរិក បន្ទាប់ពី​ហោះ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​អស់ ៩ ម៉ោង​។ 

​    ​ចក្រភព​អង់គ្លេស​បាន​និយាយថា ខ្លួន​នឹង​ទិញ​យន្តហោះ​នេះ​សរុប ១៣៨ គ្រឿង ដែល​គេ​ពណ៌នា​ថា​ជា​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​មិន​ធ្លាប់​ផលិត​ពីមុន​នោះឡើយ​។ 

​    ​មកទល់​ឥឡូវ​អង់គ្លេស​ទើបតែ​ដឹក​យន្តហោះ​នេះ​មកដល់​បាន ៥ គ្រឿង​ប៉ុណ្ណោះ ហើយ​ទ័ព​អង់គ្លេស​កំពុង​ទទួល​ការបណ្តុះបណ្តាល​សម្រាប់​បើកបរ​យន្តហោះ​ថ្មី​ទំនើប​ទាំងនេះ​៕

​ប្រភព​៖ telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់