1

ឃាតករ​ចូល​បាញ់​បំបែក​ក្បាល​តារា​បង្ហាញ​ម៉ូត​វ័យក្មេង​ម្នា​ក់នៅ​ចំពោះមុខ​គ្រួសារ​

    ​តារា​បង្ហាញ​ម៉ូត​ម្នាក់​ត្រូវបាន​ឃាតក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​ចំពោះមុខ​គ្រួសារ​របស់​នាង​ខណៈ​នាង​បាន​ព្យាយាម​លាក់ខ្លួន​ពី​ជនដៃដល់​ដែល​បាន​លួច​ចូលក្នុង​ផ្ទះ​របស់​នាង​។ នេះ​បើ​យោងតាម​វេ​ប​សាយ dailystar ចេញផ្សាយ​ថ្ងៃទី ៣០ មិថុនា​។ 

​    ​នារី​វ័យក្មេង​មាន​សម្ផស្ស​ស្រស់ស្អាត​រូបនេះ​បាន​ស្ថិតក្នុង​ផ្ទះបាយ​នៅពេលដែល​នាង​បានឮ​ឧក្រិដ្ឋជន​ចូល​ផ្ទះ​របស់​នាង ហើយ​នាង​ក៏បាន​លាក់ខ្លួន​ក្នុង​បន្ទប់​បោកគក់​។​

​    ​ជនពាល​រូបនោះ​បានគេច​ខ្លួន​ដោយ​ជិះ​រថយន្ត Cadillac ពណ៌​ខ្មៅ​មុននឹង​ប៉ូលិស​អាចឆ្លើយតប​ទៅនឹង​ការរាយការណ៍​ពី​ករណី​បាញ់ប្រហារ​នៅក្នុង​ទីក្រុង Apodaca នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​    ​ក្រុមគ្រូពេទ្យ ដែល​បានមក​ដល់ទី​កន្លែងកើតហេតុ​ភ្លាមៗ​ដើម្បី​ជួយសង្គ្រោះ​នារី​រូបនោះ បាន​និយាយថា ម្តាយ​របស់​ជនរងគ្រោះ​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​យ៉ាងខ្លាំង​។​

​    ​គួរឱ្យ​សោកស្តាយ ក្រុម​អ្នកជំនាញ​មិនអាច​ជួយសង្គ្រោះ​នារី​វ័យក្មេង​រូបនេះ​បានឡើយ​ហើយ​នាង​បាន​ស្លាប់​នៅពេលនោះ​ទៅ​។​

​    ​កញ្ញា Karla Karina Garza Garcia វ័យ ២៣ ឆ្នាំ ជា​អ្នកធ្វើការ​នៅ​ស្ថានីយទូរទស្សន៍​ក្នុង​តំបន់​ហើយក៏​ជាតា​រា​បង្ហាញ​ម៉ូត​ប្រចាំ​ស្រុកកំណើត​របស់​នាង​ដែរ​។​

​    ​ដោយ​កំពុង​ជប់លៀង​ជាមួយ​មិត្តភក្តិ​មុននឹង​ឧប្បត្តិហេតុ​កើតឡើង Karla ហាក់ដូចជា​សប្បាយរីករាយ​ខណៈ​នាង​កំពុង​រាំ​ជាមួយ​គូកន​។​

​    ​នារី​ដ៏​ស្រស់​សោភា​រូបនេះ​បាន​ទៅ​ចោល​កូន​ពីរ​នាក់​របស់​នាង​ដែលមាន​អាយុ​ប្រាំ​និង​ពីរ​ឆ្នាំ ហើយ​នៅពេលនេះ​ពួកគេ​ទាំងពីរ​នឹង​គ្មាន​ទាំង​ឪពុក​និង​ម្តាយ​ជួយ​ការពារ​និង​មើលថែ​ទៀតឡើយ​។​

​    ​ដៃគូ​របស់ Karla និង​ឪពុក​របស់​កូន​ពីរ​នាក់​ខាងលើ​ក៏ត្រូវ​បាន​គេ​ធ្វើឃាត​កាលពីដើមឆ្នាំ​នេះដែរ​ហើយ​ក្រុម​ស៊ើបអង្កេត​មិនបាន​ច្រានចោល​ការជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ថ្មី​នេះឡើយ​។​

​    ​កាលពីពេល​ថ្មីៗ​នេះ ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ជួប​បញ្ហា​ឧក្រិដ្ឋកម្ម​ដ៏​ហិង្សា​ជាច្រើន​ដោយ​បូក​បញ្ចូល​ទាំង​ការ​វាយដំច្រំធាក់​ក្មេង​ម្នាក់​រហូតដល់​ស្លាប់​កាលពីដើម​ខែមិថុនា​ផងដែរ​៕

 

ប្រភព៖ dailystar

មតិយោបល់