adverise with khmeread 1

អតីត​សង្សារ Taylor Swift៖ លា​ហើយ​សង្សារ​ជាតា​រា​

    ​DJ សញ្ជាតិ​ស្កុ​តឡែ​ន​លោក Calvin Harris ដែល​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Taylor Swift និង Rita Ora ឥឡូវនេះ​ត្រូវបាន​គេ​ដឹងថា បាន​ផ្លាស់ប្តូរ​ចិត្តគំនិត​បន្ទាប់ពី​បែប​គ្នា​ជាមួយ​ម្ចាស់​បទ Shake It Off​។​

​    ​ប្រភព​ដែល​ស្និទ្ធ​នឹង DJ អាយុ ៣២ ឆ្នាំ​រូបនេះ​គិតថា ពួក​តារាៗ​ជា​មនុស្ស​វាយឫក ហើយ​ថា DJ Harris សុខចិត្ត​រក​មនុស្ស​ស្រី​សាមញ្ញ​ដើម្បី​ចែករំលែក​ក្តី​ស្រឡាញ់​អស់​មួយជីវិត​ជាមួយគ្នា​។ ហើយ Harris បាន​ព្រលយ​ពាក្យ​មួយ​ឃ្លា​ថា លា​ហើយ​សង្សារ​ជាតា​រា​។ 

​    ​ហើយ Calvin ក៏ត្រូវ​បាន​គេ​និយាយទៀតថា ភ្ញាក់ផ្អើល​ដែល Taylor Swift សម្រេចចិត្ត​ផ្តាច់ទំនាក់ទំនង​ជាមួយ​គាត់​ឆាប់រហ័ស​បន្ទាប់ពី​គាត់​រងគ្រោះថ្នាក់​ចរចរ​ណ៍ហើយ​គាត់​ក៏បាន​អះអាងថា នាង​ឈ្លក់​វង្វេង​នឹង​ជីវិត​និង​កិត្តិយស​ជា​តារា​របស់​នាង​។ សារព័ត៌មាន TMZ ក៏បាន​រាយការណ៍​ថា Taylor Swift ធុញទ្រាន់​នៅពេលដែល​មានការ​ខ្វែង​គំនិត​ជាមួយ Calvin​។​

​    ​ស្របពេល​នេះដែរ Taylor Swift កំពុងមាន​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​លោក Tom Hiddleston បន្ទាប់ពី​បែក​គ្នា​បានជា​មួយ Calvin៕

adverise with khmeread
ប្រភព៖ MSN

អ្នកនឹងចូលចិត្ត

មតិយោបល់