adverise with khmeread 1

ក្រោយ​ចាក​ចេញពី 2NE1 ឥឡូវ Minzy ត្រៀម​ចេញ​ច្រៀង​ទោល​ម្តង​

    ​មិនយូរប៉ុន្មាន​បន្ទាប់​ពី​ចាក​ចេញពី​ក្រុម​ចម្រៀង 2NE1 របស់​ផលិតកម្ម YG ឥឡូវ​នាពេលនេះ Minzy ត្រៀម​រួចរាល់​ដើម្បី​រៀប​គម្រោង​នៃ​ការវិល​ត្រឡប់មក​វិស័យ​ចម្រៀង​វិញ​។​

​    ​កាលពី​ខែឧសភា Minzy បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម Music Works ជា​កន្លែង​ដែល​នាង​មាន​គម្រោង​បន្ត​ចម្រៀង​ទោល​ជា​លើកដំបូង​បន្ទាប់ពី​បង្ហាញខ្លួន​ជា​លើកដំបូង​ជាមួយ 2NE1 កាលពី​ឆ្នាំ ២០០៩​។​

​    ​បើ​យោងតាម​ផ្ទៃក្នុង​របស់​ផលិតកម្ម Music Works បានឱ្យដឹងថា Minzy កំពុង​សម្រេចចិត្ត​ទាក់ទង​នឹង​គំនិត​ថ្មី​សម្រាប់​អាល់​ប៊ុ​ម​ទោល​របស់​នាង​។ ទោះយ៉ាងណា ថ្ងៃខែ​បរិច្ឆេទ​សម្រាប់​ចម្រៀង​ទោល​របស់​នាង​មិនទាន់​ត្រូវបាន​សម្រេច​នូវឡើយ ហើយ​នាង​ត្រូវបាន​គេ​រាយការណ៍​ថា ចង់​ជ្រើសរើស​គំនិត​ដែល​សមស្រប​បំផុត ព្រមទាំង​ការ​ជ្រើស​សម្លៀកបំពាក់​ដែល​ស័ក្តិសម​នឹង​នាង​នៅពេល​នាង​ចេញ​ផ្សព្វផ្សាយ​។​

​    ​ចម្រៀង​សម្រាប់ Minzy នឹងត្រូវ​បានជ្រើសរើស​ជាពិសេស​ដើម្បីឱ្យ​សម​នឹង​តារាចម្រៀង​រូបនេះ​។ អ្នកបម្រើ​ការងារ​ម្នាក់​នៅ​ផលិត​កម្មនេះ​ក៏បាន​និយាយថា "​បច្ចុប្បន្ន យើង​កំពុង​ស្នើ​បទ​ចម្រៀង​ពី​អ្នក​ផលិត​ផ្សេងគ្នា​ហើយ​យើង​កំពុងធ្វើការ​យ៉ាងសកម្ម​ដើម្បី​ជ្រើសរើស​ចម្រៀង​ណា​ដែល​សម​នឹង​សមត្ថភាព Minzy​។ យើង​មិន​ផ្តោត​អាទិភាព​លើ​បទ​ចម្រៀង​កម្សត់​ឬក៏​បទ​ញាក់​នោះទេ ប៉ុន្តែ​យើង​នឹង​ពិចារណា​រាល់​ចម្រៀង​ដែល​យើង​បាន​ស្តាប់​។ ជាជាង​ប្រញាប់​ក្នុងការ​ជ្រើសរើស​ចម្រៀង យើង​នឹង​យក​ពេល​ដើម្បី​ជ្រើសរើស​ចម្រៀង​ពិ​រោះៗ​ដើម្បី​បំពេញ​អាល់​ប៊ុ​ម​"​។​

​    ​ខណៈ​នេះ​ជា​ជំហាន​ដំបូង​របស់ Minzy ក្នុង​ការឈាន​ជើង​ចូល​វិស័យ​ចម្រៀង​ទោល គេ​នៅតែមាន​មន្ទិលសង្ស័យ​នៅឡើយ​ថា​តើ​នាង​បាន​កាត់ចិត្ត​ពី 2NE1 ហើយ​ឬ​យ៉ាងណា​៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់