adverise with khmeread 1

សុំ​ម៉ិមៗ​មួយ​មក​!

​    ​ក្មេងប្រុស​កំពុង​ស្រែក​ឃ្លាន​ម្នាក់​ត្រូវបាន​ថត​ជាប់​កំពុង​គេច​ចេញពី​ម្តាយ​វា​ដើម្បី​បៅដោះ​រូបសំណាក​ប៉​ស៊ី​ឡែ​ន​នៅក្នុង​សារមន្ទីរ​មួយ​កាលពី​ថ្ងៃ ៣០ មិថុនា​។​

​    ​ដោយ​ភ្ញាក់ផ្អើល​នៅ​គ្រា​ដំបូង​ចំពោះ​ការ​គេចចេញ​របស់​វា ម្តាយ​រូបនេះ​មិនអាច​ធ្វើ​អ្វី បានត្រឹមតែ​សើច​សប្បាយ​ខណៈ​កូនប្រុស​របស់គាត់​ជញ្ជក់​ក្បាលដោះ​រូបសំណាក​។​

​    ​រូបភាព​នេះ​បាន​ផុស​ចូលក្នុង​ទំព័រ Facebook មួយ​មាន​ឈ្មោះថា Life of Dad កាលពី​ថ្ងៃ​ពុធ​និង​ទទួលបាន​ការឆ្លើយតប​រាប់ពាន់​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។​

​    ​ទោះយ៉ាងណា ខណៈ​ម្តាយ​រូបនេះ​នឹកឃើញ​អស់សំណើច​ចំពោះ​រឿងហេតុ​មួយ​នេះ រូបភាព​ទាំងនេះ​ទទួលបាន​ការឆ្លើយតប​ចម្រុះ​អារម្មណ៍​ពី​អ្នកប្រើប្រាស់ Facebook​។​

​    ​អ្នកខ្លះ​បាន​សើច​និង​ខ្លះទៀត​បាន​រិះគន់​ហើយ​មួយចំនួនទៀត​បាន​បញ្ចេ​ញ​ទស្សនៈ​បែប​ឌឺដង​សប្បាយ​ចំពោះ​រូបភាព​នេះ​។​

​    ​ខណៈ​រាល់​ប្រតិកម្ម​តប​មាន​លក្ខណៈ​ចម្រុះ គេ​មិនមាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​ចំពោះ​ភាព​គួរឱ្យ​ស្រឡាញ់​របស់​ក្មេងប្រុស​រូបនេះ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់