adverise with khmeread 3efef61c 0012 431c 86fa 11f94e91ccf1

រថយន្ត​កុងតឺន័រ បើក​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ត្រូវ​រថយន្ត​ឡង់​គ្រី​សឺរ បុក​ក្រឡាប់​ផ្ងារ​កង់​

    ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត ប៊ុ​ក​សេង មួយគ្រឿង​បើក​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​លឿន ត្រូវ​រថយន្ត​​ស៊េរី​ទំនើប​ឡង់​គ្រី​សឺរ បុក​អូស​កៀប​ជាប់​ក្រឡាប់​ផ្ងារ​កង់​ច្រងាង​ដែល​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី​យប់​ថ្ងៃទី៣០ ​ខែមិថុនា ឆ្នាំ​២០១៦ ​នៅ​ចំណុច​មុខ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​
3A-1021 ធ្វើដំណើរ​ចេញពី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឡើងមក​ផ្លូវជាតិ​៤​ ហើយ​បាន​បត់​ស្តាំ​ទៅ​ទិសខាងកើត​ពេល​បត់​បាន​ពាក់កណ្តាល។ 

    ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​ឡង់​គ្រី​ស័​រព​ណ៌ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AF-5885 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ល្បឿន​លឿន​បាន​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​កៀប​ជាប់​គ្នា​ជាមួយ​រថយន្ត​កុងតឺន័រ អូស​ជាង​១០​ម៉ែត្រ​បណ្តាលឱ្យ​រថយន្ត​ឡង់​គ្រី​ស័​រ​ក្រឡាប់​ផ្ងារជើង​ច្រងាង​តែ​បណ្តាលឱ្យ​អ្នកបើកបរ របួស​ដៃ​ឆ្វេង។ 

    ក្រោយពេល​កើតហេតុ ប៉ូលិស​ជំនាញ​ចរាចរណ៍​ក្រុង នាំយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕

adverise with khmeread

មតិយោបល់