35d66ccc00000578 3668908 image a 117 1467324008448

មួយ​គ្រាប់​ចុងក្រោយ​របស់ Quaresma បង្ហើយ​ដង្ហើម​ប៉ូឡូញ ដើម្បី​ដឹក​ដៃ​ព័រ​ទុយ​ហ្គា​ល់​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ត​

​    ​Cristiano Ronaldo និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ទាំង​លំបាក បើទោះបីជា​មិនទាន់​បានឈ្នះ​មួយ​ប្រកួត​ក្នុង​ម៉ោង​ធម្មតា​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប​នេះ​នៅឡើយ​ក៏ដោយ​មកទល់​ឥឡូវនេះ​។​

​    ​ការប្រកួត​ក្នុង​ពូ​ល​របស់​ព័រ​ទុយ​ហ្គា​ល់​គឺមាន​លទ្ធផល​ស្មើ​ទាំងបី​ប្រកួត មុន​ពេលដែល​ពួកគេ​ផ្តួល​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ជាមួយនឹង​លទ្ធផល​ចុង​ម៉ោង​បន្ថែម ១៥​នាទី​ពីរលើក​នៃ​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​របស់​ពួកគេ​។ 

​    ​បច្ចុប្បន្ន​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ជ័យលាភី បែ​ល​ហ្សិ​ក ឬ​វែ​ល ដែល​នឹងត្រូវ​កាត់សេចក្តី​នៅក្នុង​ទីក្រុង Lyon នា​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ បន្ទាប់ពី​បាន​ផ្តួល​ជម្រើសជាតិ​ប៉ូឡូញ​ដោយ​លទ្ធផល​ប៉េ​ណា​ល់​ទី ៥-៣៕

 

ប្រភព៖ dailymail

មតិយោបល់