adverise with khmeread Zlatan

ខ្ញុំ​មកដល់​ហើយ​! Zlatan Ibrahimovic ប្រកាស​ចូលរួម​ជាមួយ​បិសាច​ក្រហម​នៅលើ Instagram

    ​Zlatan Ibrahimovic នៅ​ទីបំផុត​បានប្រកាសថា​គាត់​នឹង​ក្លាយទៅជា​កីឡាករ​មួយរូប​របស់​ក្រុម​បិសាច​ក្រហម Manchester United ។​

​    ​ការផ្លាស់ប្តូរ​នៅ​ទឹកដី Old Trafford នឹង​មកដល់​នៅពេល Zlatan ចូលរួម​ជាមួយ​ក្រុម​លោក Jose Mourinho ខណៈ​ការ​លាក់បាំង​អំពី​ការផ្ទេរ​ខ្សែប្រយុទ្ធ​ដែលមាន​ក្បាច់​ស៊ុត​សម្បូរបែប​វ័យ ៣៤​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ចាត់ទុក​ជាការ​លាក់បាំង​ដ៏​អន់​បំផុត​នៅក្នុង​ពិភព​បាល់ទាត់ ព្រោះ​នរណាៗ​ក៏​ដឹងថា​រូបគេ​នឹងចូលរួម​ជាមួយ​បិសាច​ក្រហម​ដែរ​។​

​    ​ដើម្បី​ផ្ទុ​ញ​នឹង​ការ​លាក់បាំង Ibrahimovic បាន​ជ្រើស​យក​ការទទួលស្គាល់​នៃ​ការផ្ទេរ​របស់ខ្លួន​នៅលើ​បណ្តា​សង្គម Instagram កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​វា​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​មានការ​រំពឹងទុក​កាន់តែខ្លាំង​។​

​    ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​រូបនេះ បាន​ត្រៀមខ្លួន​សម្រាប់ធ្វើ​តេស្ត​សុខភាព​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​បាន​បង្ហើប​ពី​ការយល់ព្រម​ទទួល​កិច្ចព្រមព្រៀង​រយៈពេល ១​ឆ្នាំ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ជាមួយនឹង​ប្រាក់​ឈ្នួល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​តម្លៃ​លើសពី ២០​ម៉ឺន​ផោន (​ជាង ២៦​ម៉ឺន​ដុល្លារ​កន្លះ​) ក្នុង​មួយ​សប្តាហ៍​។​

​    ​Ibrahimovic បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​នៃ​ស្លាក​សញ្ញា​ក្រុម Manchester United រួម​ជាមួយនឹង​ពាក្យសម្តី​បញ្ជាក់ថា "​ដល់​ពេលដែល​ត្រូវ​បង្ហាញ​ឱ្យ​ពិភពលោក​បានដឹង​ហើយ​"​។ ហើយ​គាត់​បានបញ្ចប់​ការចែក​ចាយ​រូប​មួយ​នេះ​ជាមួយនឹង​សារ​មួយ​ឃ្លា​ថា "​ខ្ញុំ​មកដល់​ហើយ​"៕

ប្រភព៖ Skysport

adverise with khmeread

មតិយោបល់