adverise with khmeread 121f7024000005dc 3667806 image m 2 1467287430374

ទៅដោយ​គ្មាន​តម្លៃ​ខ្លួន​មកវិញ​ជាង ១១០​លាន​ដុល្លារ​! បិ​សា​ចក្រហម​ច​ចារ​ជាមួយ Juventus ដើម្បី​នាំ Pogba ត្រឡប់មកវិញ

    ​Manchester United បាន​បើក​កិច្ចពិភាក្សា​មួយ​ជាមួយ Juventus ជុំវិញ​ការផ្ទេរ​បស់ Paul Pogba នេះ​បើ​យោងតាម​កាសែត​ផ្លូវការ L'Equipe របស់​ប្រទេស​បារាំង​។​

​    ​Pogba ដែល​បច្ចុប្បន្ន​មាន​វ័យ ២៣​ឆ្នាំ បាន​ចាក​ចេញពី​បិសាច​ក្រហម​ដើម្បី​ចូលរួម​ជាមួយ Juventus ជាមួយ​ការផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅក្នុង​ឆ្នាំ ២០១២ បន្ទាប់ពី​មានការ​បដិសេធ​ផ្តល់ជូន​នូវ​កុងត្រា​ថ្មី​ពី Sir Alex Ferguson ដោយសារតែ​គាត់​បានបង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត ជាមួយនឹង​កង្វះ​ការ​ជ្រើស​ចូលរួម​លេង​ឈុត​ដំបូង​នៅក្នុង​ទឹកដី Old Trafford ។​

​    ​ប៉ុន្តែ​បន្ទាប់​បិ​សា​ក្រហម​ដាក់ឱ្យ Pogba បង្ហាញខ្លួន​នៅក្នុង​ឈុត​ដំបូង​ត្រឹមតែ ៧​ប្រកួត​ក្នុង​អតីត​កាលនោះ បច្ចុប្បន្ន​ពួកគេ​បាន​និយាយថា​ខ្លួន​មាន​ចំណាប់អារម្មណ៍​ចង់ឃើញ​ខ្សែបម្រើ​ឆ្នើម​របស់​ជម្រើសជាតិ​បារាំង​រូបនេះ​ត្រឡប់​មកលេង​នៅក្នុង​ឈុត​ក្រហម​ម្តងទៀត​។​

​    ​ក្រុម​យក្ស​អ៊ីតាលី​រហស្សនាម Old Lady មួយ​នេះ មិនមាន​ចេតនា​ដាក់លក់ Pogba ក្នុងតម្លៃ​តិចជាង ៨២,៨​លាន​ផោន (​ជាង​១១០​លាន​ដុល្លារ​) នោះឡើយ ប៉ុន្តែ​វា​ហាក់ដូចជា​មានការ​សម្រេច​ចិត្ត​មួយ​របស់​ភ្នាក់ងារ​បស់ Pogba លោក Mino Raiola ដែល​កំពុង​មានបំណង​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​ឱ្យ​ចុះចូល​ក្រុម​ដ៏​ឥទ្ធិពល បិសាច​ក្រហម Manchester United នៅក្នុង​រដូវក្តៅ​នេះ ហើយ Pogba អាច​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​បិសាច​ក្រហម ប្រសិនបើ​ព្រម​ចូលរួម​ជាមួយ​ក្លឹប​នេះ​ឡើងវិញ​។​

​    ​កាសែត L'Equipe បាន​អះអាងថា​អ្នកចាត់ការ​ទូទៅ​ក្រុម​បិ​សា​ក្រហម​លោក Jose Mourinho កំពុង​មានបំណង​ជ្រើស​ក្បួន ៤-៣-៣ សម្រាប់​រដូវ​កាល​ក្រោយ​។​

​    ​នេះ​អាច​បញ្ជាក់បាន​ថា​កីឡាករ​សំខាន់​នៅក្នុង​ក្បួន​នេះ​រួមមាន Pogba និង​ប្រធាន​ក្រុម Wayne Rooney ស្ថិតនៅក្នុង​តំបន់​ខ្សែបម្រើ​កណ្តាល ហើយ Zlatan Ibrahimovic នឹង​ស្ថិតនៅ​ជា​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត ជាមួយនឹង Anthony Martial និង Henrikh Mkhitaryan នឹង​ស្ថិត​ជា​ខ្សែប្រយុទ្ធ​ស្លាប​សងខាង​៕

 

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់