adverise with khmeread Mourinho united main

តា​សេ​ថា​នឹង​ប្រយុទ្ធ​ដូច​តា​អា​ឡិច មិនមែន​វ៉ាន់​ហល់​ទេ​

    ​Jose Mourinho បាន​សន្យាថា​នឹង​ប្រើប្រាស់ "​តំណក់ឈាម​របស់ Fergie" ដើម្បី​នាំយក​ថ្ងៃ​សេរី​រុងរឿង​មកវិញ​ជូន​ដល់​ក្រុម​បិសាច​ក្រហម Manchester United ម្តងទៀត​។​

​    ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​រូបនេះ​ទទូច​ចង់​កសាង​ក្រុម​ជាមួយនឹង​ទស្សនៈ​ប្រយុទ្ធៗ​ដូច​អតីត​វីរៈបុរស​កាន់តំណែង​ជំនាន់​មុន​ដ៏​ជោគជ័យ Sir Alex Ferguson ដែល​ទាមទារ​ឱ្យមាន​នៅក្នុង​សម័យ​រប​ស់​គាត់​ដឹកនាំ​នៅក្នុង​ទឹកដី Old Trafford ហើយ​លោក Jose បាន​ប្តេជ្ញា​ថា​នឹង​នាំយក​ស្ទីល​លេង​បែប​នោះ​ត្រឡប់មកវិញ​ឱ្យ​ទាល់តែ​បាន​។​

​    ​អ្នកចាត់ការ​រហស្សនាម Special One រូបនេះ បាន​និយាយ​ទៅកាន់​កីឡាករ​កំពូលៗ​របស់​បិសាច​ក្រហម​រួមមាន Wayne Rooney, David De Gea និង Michael Carrick និង​បាន​គូសបញ្ជាក់​ពី​ផែនការ​របស់លោក​សម្រាប់​រដូវ​កាល​ខាងមុខនេះ​។​

​    ​ហើយ Mourinho បានបញ្ជាក់​វា​យ៉ាងច្បាស់​ថា​ខ្លួន​គាត់​នឹង​ដឹកនាំ​ក្រុម​ចាក​ចេញពី​ភាពយឺតយ៉ាវ ដើម្បី​គេចចេញ​ពី​អតីតកាល​ដ៏​យ៉ាប់យ៉ឺន​ដែល​ញាំញី​ដោយ​អតីត​អ្នកចាត់ការ​ចាស់ Louis van Gaal ដែល​បាន​កាន់កាប់​តំណែង​មួយ​នេះ​កាលពី​ឆ្នាំ​២០១៣៕
 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់