តាកែវ ៖ ចោរលួចរថយន្តម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវប៉ូលិសខេត្តតាកែវចាប់ខ្លួន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រ នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ប៉ូលិសនិយាយថា ជនល្មើសមានគ្នាបី១-ឈ្មោះ ផាវ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ ស្រុកកំណើតនៅភូមិគា ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្ននៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញម្តាយឈ្មោះ មឿង ចាន់លុច នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅជាមួយបងស្រី ឈ្មោះ មឿង ចាន់លុច នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនិងបក្ខពួក២នាក់ទៀតគេចខ្លួន។
ប៉ូលិសបន្តថា ជនល្មើសទាំងបីខាងលើបានធ្វើសកម្មភាពលួច រថយន្តហ៊ីយ៉ាន់ដាយចំណុះមួយតោនកន្លះពាក់ស្លាកលេខបន្ទាយមានជ័យ 2A-4172។ ក្រោយពេលកើតហេតុប៉ូលិសបាន សហការតាមគោលដៅទូទាំងខេត្ត។
លុះដល់ម៉ោង០៣ និង២៧នាទី ថ្ងៃទី៣០ មិថុនាកម្លាំងគោលដៅនៃអធិការដ្ឋានប៉ូលិសស្រុកត្រាំកក់ ខេត្តតាកែវ បានឃាត់ជនល្មើសម្នាក់ឈ្មោះ ផាវ សុភា រីឯបក្ខពួកពីរនាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។
វត្ថុតាងរួចមាន៖ ១-អាវុធខ្លី០១ដើមម៉ាករ៉ូឡូ គ្រាប់១០គ្រាប់, ២-រថយន្ត០១គ្រឿង, ៣-ទួណឺវីស០៤, ៤ទូរស័ព្ទ០១គ្រឿង។
តាមចម្លើយសារភាពមុខសញ្ញានេះធ្លាប់ធ្វើសកម្មភាពលួចរថយន្តនៅស្រុកសំរោង ខេត្តតាកែវ មួយលើករួចមកហើយ។ ចំណែកអាវុធខ្លី មួយដើមនេះជារបស់ឈ្មោះ ផាន ហៅពៅ។
ប៉ូលិសកំពុងស្រាវជ្រាវចាប់បក្ខពួកបន្តទៀតនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
