adverise with khmeread Index

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលត្រូវរថយន្តហាយឡែនឌ័រកិនបែកក្បាលស្លាប់

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​និង​ផ្លូវ​៣៧០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ខណ​:​ដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​វ៉ា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ ហើយក៏​បាន​ទាក់​ដៃចង្កូត​គ្នា​បណ្ដាល​ឲ្យ​ដួល​ទៅ​និង​ថ្នល់​។​
 ហើយ​ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រដែ​លបើក​បញ្ច្រាស់ទិស​គ្នា​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​។​
    សាក្សី​ឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​មាន​បុរស​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វេ​វ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1N.9897 ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​។​
   ខណ​:​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ខ្មៅ កាំ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR.9374 ជិះ​ក្នុងទិសដៅ​ស្របគ្នា​ជាមួយ​ម៉ូតូ​ហង់​ដា​វេ​វ​រួច​វ៉ា​គ្នា​តែ​វ៉ា​មិន​ផុត​ក៏បាន​ទាក់​ដៃចង្កូត​ដួល​ម៉ូតូ​ទាំងពីរ​គ្រឿង​ក៏​ដួល​អូស​ជិត​១៥​ម៉ែត្រ ។​
    ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​លើ​ថ្នល់​ចំហៀង​ម្ខាង​ទៀត ក៏ត្រូវ​បាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ ដែល​បើក​បញ្ច្រាស់ទិស​គ្នា​មក​កិន​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​តែម្ដង ។​ដោយឡែក​ភាគី​ខាង​ម៉ូតូ​ហង់​ដា​វ៉េវ ដែល​ជិះ​គ្នា​បីនាក់​នោះបាន​រងរបួស​ស្រាល ហើយ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​បឹង​កង​កង​១ ។​
     ប្រភពព័ត៌មាន​ពីសា​ច​ញា​ត្តិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​មុំ វ៉ា​ដូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​តុ​ការ មាន​ទីលំនៅ​ភូមិ​ដើម​ម៉ាក់​ឃ្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ។​
   ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង រួច​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។  រីឯ​សព​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 

adverise with khmeread

មតិយោបល់