B6191c67 d0fe 4966 81d9 9923e8315fba   copy

បុគ្គ​លិ​ក​អង្ក​ការ​ក្តីសង្ឃឹម​ថ្មី​បាន​ចងក​សម្លាប់ខ្លួន មិនដឹង​មូលហេតុ​

    ភ្នំពេញ ៖ មាន​ករណី​បុគ្គ​លិ​ក​អង្ក​ការ​ក្តីសង្ឃឹម​ថ្មី​បាន​ចងក​សម្លាប់ខ្លួន ហើយ​ត្រូវបាន​គេ​ដឹ​ង​កើតហេតុ​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃទី​៣០​ មិថុនា ​ឆ្នាំ២០១៦ ​នៅក្នុង​អង្ក​ការ​ក្តីសង្ឃឹម​ថ្មី​ទីតាំង​អាគារ​លេខ​៦ ផ្លូវ​លេខ​២២០​ ក្រុម​២ ភូមិ​ត្មោ​ត​ជ្រំ សង្កាត់​បី​ង​ទំពុន ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ​ មាស ឡា ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ ​បុ​គ្គ​លិ​ក​អង្ក​ការ​ក្តីសង្ឃឹម នៅ​ភូមិ​ព្រែក​សំរោង ស្រុក​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា មុន​ដឹង​កើតហេតុ​អ្នកធ្វើ​អនាម័យ​នៅ​អង្ក​ការ​អត់​ឃើញ​ជនរងគ្រោះ​ចុះ​ពី​ធ្វើ​ការវិល​ទៅផ្ទះ​ក៏​ឡើងទៅ​គោះទ្វារ​អត់​បើក​ ក៏​រ​អ្នកជិតខាង​ឱ្យ​ធាក់​ទ្វារ​ពេលនោះ​ ឃើញ​​ជនរងគ្រោះ​ស្លាប់បាត់​ហើយ​។​

    ឆ្លងតាម​ការពិនិត្យ​កន្លែងកើតហេតុ​ និង​ពិនិត្យ​សព​ជា​ករណី​ចងក​ធ្វើអត្តឃាត​តែ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ៕

មតិយោបល់