C09ddd79 6b54 43da b1b0 367b1c16a8dd

ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​

    ភ្នំពេញ ​៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន ពាក់ព័ន្ធ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​៧ ក្បែរ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ ផ្លូវលំ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បានឱ្យដឹងថា ដំបូង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់ថា​នៅ​ចំណុច​ខាងលើ​មាន​ក្រុម​ជនសង្ស័យ​កំពុង​ប្រើប្រាស់​ថ្នាំញៀន។ ពេលនោះ​កម្លាំង​ប៉ុស្តិ៍​បានចេញ​ប្រតិបត្តិការ​ចុះបង្ក្រាប​ដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ និង​ចាប់យក​វត្ថុតាង​រួមមាន ថ្នាំញៀន​១​កញ្ចប់ ដាវ​សាមូរ៉ៃ​១​ដើម ម៉ូតូ​ម៉ាក​ហុងដា សេ​១១០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​តាកែវ​1L-6124 ១​គ្រឿង រួមទាំង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​៤​នាក់​រួម​ និង​វត្ថុតាង​ជាក់ស្តែង​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់