2a60152f 00bc 45d5 9ff1 f25af9d14360

កាន់​លុយ​ដុល្លារ​ក្រដាស​100​ដើរ​ចាយ​ហ៊ឺហារ​ស្មានតែ​អ្នកមាន​, តាមពិត​ដុល្លារ​ឆេង​ម៉េង​

    បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅវេលា​ម៉ោង​០១ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ខណៈ​យកលុយ​ដុល្លារ​ក្រដាស់​១០០​ចាយ​យ៉ាង​សង្ហារ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ជ័យ សេង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ដោយ​ជនសង្ស័យ​បាន​យក​ក្រដាសប្រាក់​ដុល្លារ​សែន​ឆេង​ម៉េង ដើរ​ចាយ​ដើម្បី​បន្លំ​ទិញ​របស់របរ​គេ​នៅក្នុង​ក្រុង​បាត់ដំបង​។​

    ដុល្លារ​សែន​ឆេង​ម៉េង​មាន​ចំនួន​100​សន្លឹក​ប្រភេទ​ក្រដាសប្រាក់​100​ដុល្លារ​ហើយ​បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​នោះ​កម្លាំង​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន​2​កញ្ចប់​តូច​ទៀត​រួច​បញ្ជូនទៅ​សាកសួរ​បន្ត៕

មតិយោបល់