Mat yeung

Mat Yeung អរគុណមិត្តស្រីដែលបានចំណាយពេលមើលថែលោកពេលមានរបួស

          តារា​ភាព​យន្ត​ Mat Yeung ប្រចាំទូរទស្សន៍ TVB បាន​រងរបួស​នៅ​ពេល​ថត​ភាព​យន្ត​ភាគ​ ហើយ​ឧប្បត្តិហេតុនេះបាន​ធ្វើ​ឲ្យ​លោក​លាន​ឆ្អឹងក្បាល​ជង្គង់។

          គេបានបញ្ជូន​ Mat Yeung ទៅមន្ទីរពេទ្យ​ឯកជន​កាល​ពី​ថ្ងៃទី​២៩​ខែមិថុនា​ ហើយ​អំឡុង​បទសម្ភាស​តាម​ទូរស័ព្ទ Mat បាននិយាយថា របួសរបស់​លោក​ចាំ​បាច់ត្រូវ​ដេរ​រហូត​ដល់​១០​ថ្នេរ ហើយ​វាឈឺចាប់ខ្លាំងណាស់ ដោយ​សារតែមុខ​របួស​ជ្រៅ។

          Mat Yeung បានបន្ថែមថា លោកបាន​ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើល​ក្បាល​និងជើង ហើយ​បាននិយាយថា “វាមិនធ្ងន់​ធ្ងរ​ទេ ហើយ​ខ្ញុំនឹងចេញពី​មន្ទីរ​ពេទ្យ​ឆាប់ៗនេះ។ នៅពេល​និយាយដល់​មិត្តស្រី Lisa Chong ដែលបានមើល​ថែលោកជា​បន្ត​បន្ទាប់នោះ Mat បាន​ថ្លែងអំណរគុណចំពោះនាងថា “អរគុណ​ដែល​​បាន​ជួយ​មើល​ថែខ្ញុំ”៕

ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់