Simon

Simon Yam ណែនាំឲ្យទិញលុយផោន នៅពេលកំពុងធ្លាក់ថ្លៃ

          តារា​ភាព​យន្ត​ជា​ច្រើន​បាន​ទិញអចលនទ្រព្យ​នៅ​ប្រទេសអង់គ្លេស​ ហើយ​ក្នុងនោះក៏មាន​តារាភាព​យន្ត​ហុងកុង Simon Yam ផងដែរ។

          នៅពេល​និយាយអំពី​ការដកខ្លួន​របស់​ប្រទេសអង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប Simon បាន​ឆ្លើយថា លោកមិនបារម្ភទេ ហើយបាន​ទិញអចលនទ្រព្យ​នៅ​អង់គ្លេស​តាំងពីប៉ុន្មានឆ្នាំមុន​ម្ល៉េះ។ Simon បាន​និយាយថា “ពីរឆ្នាំទៀត ការ​គ្រប់ គ្រងលើ​ជនអន្តោប្រវេសន៍នឹងមិនសូវ​តឹងរឹងទេ ហើយ​ពលរដ្ឋអាស៊ី​ច្រើន​ទៀត អាចនឹង​ទៅទីនោះ។ បើទោះបីជា​មាន​មនុស្ស​ជា​ច្រើន​ពី​តំបន់​អឺរ៉ុប​មក​ធ្វើ​ការងារ​នៅ​អង់គ្លេស​ក៏ដោយ ក៏ប៉ុន្តែមិនចាំបាច់​បារម្ភទេ ហើយ​ចលនានេះ​គឺចាំបាច់។ បើមិនប្រថុយ​ ក៏គ្មានការចំណេញដែរ”។ លោកបានណែនាំ​ឲ្យ​វិនិយោគបន្ថែម ទៀតនៅ​ពេល​ប្រាក់​ផោន​អង់គ្លេស​ធ្លាក់​ថ្លៃ៕

ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់