adverise with khmeread 6f8a44c4 b191 4114 bddf 4e7c344f005c   copy

អាវុធហត្ថ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​៣​នាក់ នៅផ្ទះ​សំណាក់ ​ហេង​ធូ​

    ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ការឃាត់​ខ្លូន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​៣​នាក់ ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់ និង​វត្ថុតាង​មួយចំនួន​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្ទះសំណាក់ ហេង ធូ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    លោក ជឹម ឫទ្ធី  មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ បានឱ្យដឹងថា ការឃាត់​ខ្លូន​ជនសង្ស័យ​នេះ កម្លាំង​បាន​ដកហូត​បាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់ ម៉ូតូ​៣​គ្រឿង ទូរស័ព្ទ​៥​គ្រឿង លុយ​១១៥​ដុល្លារ និង​២​ម៉ឺន​រៀល ព្រមទាំង​វត្ថុតាង​សម្រាប់​ប្រើប្រាស​មួយចំនួនទៀត​។​

    ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំង​៣ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សួរនាំ នៅ​ទីប​ញ្ជា​អាវុធ​ខណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់