adverise with khmeread Bc785dbe a941 43bd ae7f e81ac772a5ed

ត្រាក់ទ័រ​ភ្ជួរស្រែ​ប៉ះចំ​មីនតោន​ផ្ទុះ​ស្លាប់​ម្នា​ក់នៅ​ស្រុក​ស្វាយចេក​

    បន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​យក​ត្រាក់ទ័រ​ភ្ជួរស្រែ​ជាន់មីន​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ផ្ទុះ​ បង្ក​ឱ្យស្លាប់​កាលពី​វេលា​ម៉ោងជាង២​រសៀល​ថ្ងៃទី​៣០ ​ខែមិថុនា ឆ្នាំ២០១៦ នៅ​ខាងជើង​បង្គោល​សីមា​ព្រំដែន​លេខ​៤២ ​ប្រមាណ២០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ​ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឱ្យ​ដឹងថា ត្រាក់ទ័រ​ខណៈ​បើក​ទៅ​ភ្ជួរ​ដីស្រែ​នៅ​ចំណុច​ខាងលើ​ជាន់​មីនតោន​បន្សល់ទុក​ពី​សម័យ​ស​ង្គ្រា​ន​ផ្ទុះ​ បណ្ដាល​ឱ្យស្លាប់​ជនរងគ្រោះ​ឈ្មោះ​ គុណ ដែង ​ភេទ​ប្រុស​ អាយុ១៧ឆ្នាំមាន​ទីលំនៅ​ភូមិ​កំណប់ ឃុំ​តា​បែន ស្រុក​ស្វាយចេក​។ ​អ្នកបើក​បរបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ និង​ត្រាក់ទ័រ​មួយគ្រឿង​ពរណ៌ក្រហម​រង​ការខូចខាត​ទាំងស្រុង​៕

adverise with khmeread

មតិយោបល់