adverise with khmeread 3ab232fd 8622 4c6b 8f28 d8f86914963a

ប្រើប្រាស់​ថ្នាំញៀន​ក៏​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឃាត់ខ្លួន​ជនសង្ស័យ​2​នាក់​ប្រី​ប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ថ្ងៃ០១ កក្កដា ​ឆ្នាំ​២០១៦ ​ម៉ោង​១ និង៤០​នាទី ​រំលងអធ្រាត្រ​នៅ​ចំណុច​ផ្លូវ១៩៩ ​កែង​ផ្លូវ​ថូ​ផាស្ស ភូមិ​០៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ប្រទះ​ឃើញ​ជនសង្ស័យ​២នាក់​ត្រង់​ផ្លូវ១៩៩ កែង​ផ្លូវ​ថូ​ផាស្ស ភូមិ​០៤ សង្កាត់​ទំនប់ទឹក ខ​ណ្ឌ​ចំការមន​ គឺ​ទី​១-​ឈ្មោះ​ វន​ សំអុល ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ​ស្នាកនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ទ​មានជ័យ មុខរបរ​កម្មករ​លី​សែង ​និង​ទី​២​ឈ្មោះ ​វ៉ាន់​ ចាន់​ធី ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ឃ្លាំង​ខោអាវ​ជជុះ ផ្លូវ​៤១៤ សង្កាត់​ទំនប់ទឹក ខ​ណ្ឌ​ចំការមន មុខ​កម្មករ​លីសែង​។​

    ប៉ូលិស​បាន​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក​យ៉ាម៉ាហា​អែល​ហ្សិត​ពណ៌​ក្រមាម​ពាក់​ផ្លាកលេខ​ភ្នំពេញ​1BV-2397 លេខ​តួ​2004107  លេខ​ម៉ា​ស៊ី​ន ​3004091 និង​ថ្នាំ​ក្រាម​ស​ថ្លា​មួយកញ្ចប់​តូច ​ដែល​នៅ​ចម្ងាយ​ពី​ជនសង្ស័យ​ប្រហែល ៣ ម៉ែត្រ​ក៏​ឃាត់ខ្លួន​យកមក​សាកសួរ​ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់