adverise with khmeread Cow 759

អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​កំពុង​ស្រាវជ្រាវរ​កមាស​ចេញពី​ទឹកនោមគោ​

​    ​យោងតាម​ប្រភព​វេ​ប​សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បានឱ្យដឹងថា ក្រុម​អ្នកស្រាវជ្រាវ​ឥណ្ឌា​មួយក្រុម​បាន​រកឃើញ​ដាន​មាស​នៅក្នុង​ទឹកនោមគោ​នៅ​តំបន់​ឧទ្យាន​ជាតិ Gir ក្នុង​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា​។ ហើយ​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នកស្រាវជ្រាវ​នេះ​បាន​រកឃើញ​ដាន​មាស​ពី​ទឹកនោមគោ សាកលវិទ្យាល័យ Junagadh Agricultural University (JAU) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ថា ខ្លួន​នឹង​ស្វែងរក​ការជួយ​ពី​ក្រុម​អ្នក​ស្រាវ​និង​មន្ទីរពិសោធន៍​ដទៃទៀត​សម្រាប់​ការស្រាវជ្រាវ​បន្ថែម​ដើម្បីរ​កមាស​ពី​ទឹកនោមគោ​។ 

​     សាកលវិទ្យាធិការរង​សាកលវិទ្យាល័យ លោក Aarvind Pathak បាន​ប្រាប់​កាសែត The Indian Express កាលពី​ថ្ងៃ​អង្គា​រថា "​អនុគណៈកម្មាធិការ​នៃ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​កសិកម្ម​ស្តីពី​វិទ្យាសាស្ត្រ​មូលដ្ឋាន​បាន​ពិនិត្យ​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Balu Golakia និង​បាន​យល់ស្រប​ថា ដាន​មាស​ពិត​ជាមាន​វត្តមាន​ក្នុង​ទឹកនោមគោ​នៅ​តំបន់ Gir ពិតមែន​។ ក្រុម​អ្នកស្រាវជ្រាវ​នេះ​បានធ្វើការ​យ៉ាង​អត់ធ្មត់​បំផុត និង​ល្អិតល្អន់​ជាទីបំផុត​អស់​រយៈពេល ៥ ឆ្នាំ​មកហើយ មុននឹង​ចេញ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​របស់ខ្លួន​។ មន្ទីរពិសោធន៍​ដែល​ពួកគេ​អនុវត្ត​ការធ្វើ​វិភាគ​គឺ​បង្កើត​ឡើ​ដោយមាន​ការទទួលស្គាល់​ពី​ក្រុមប្រឹក្សាភិបាល​ទទួលស្គាល់​គុណភាព​ថ្នាក់ជាតិ​សម្រាប់​មន្ទីរពិសោធន៍​ដែល​មានការ​ធ្វើតេស្ត​ត្រឹមត្រូវ​តាម​ក្បួនខ្នាត (NABL)​។ ប៉ុន្តែ​ឥឡូវ​យើង​នឹង​ដាក់ជូន​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​នេះ​ទៅ​ក្រុម​អ្នកស្រាវជ្រាវ​ដទៃទៀត​សម្រាប់ធ្វើ​ការស្រាវជ្រាវ​មួយតង់​ទៀត និង​សម្រាប់​បញ្ជាក់​សុពលភាព​បន្ថែមទៀត​"៕ 

adverise with khmeread
ប្រភព៖ រ៉យទ័រ

មតិយោបល់