1

បើករថយន្តបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៧ផ្ទាំង

  ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ងងុយដេក​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅបុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូ​ង​បាក់​អស់​៧​ផ្ទាំង​បណ្ដាល​ឲ្យ​រថយន្ត​និង​រនាំង​ថ្ម​រង​ការខូចខាត​យ៉ាងដំណំ ។​
    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​
   ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​គេ​បាន​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​(​បា​ឡែ​ន )​ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-2809 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ងងុយ ហើយ​បើក​ក្នុង​ល្បឿន​លឿន តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច​។​
    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​មក​បុក​ជាមួយ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៧​ផ្ទាំង ហើយ​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ មិនអាច​បន្តទៅ​មុខ​លេង​រួច ។​តែ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​មិនមាន​នរណាម្នាក់​រងរ​បួស​នោះឡើយ​។​
    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

 

មតិយោបល់