adverise with khmeread 133aee09 e270 4bd3 9f38 814dbbbf9691

អាណិតណាស់! កូនប្រុសមានជម្ងឺរត់បាត់ពីផ្ទះត្រលប់មកវិញសល់តែ...

    កណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​អណ្ដែត​ទឹក​នា​ថ្ងៃទី​៣០ ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦​ និង​៥៦​នាទី ល្ងាច​នៅ​ចំណុច​ក្នុង​ទន្លេបាសាក់​ក្នុងភូមិ​ព្រែក​តា​ទៀង ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ម៉ឺ​យ រ៉ា​ម៉ន ភេទ​ប្រុស អាយុ​៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ (​មនុស្ស​វិកល​ច​រិ​ក​) ​មាន​ទីលំនៅៗ​ភូមិ​ចុង​កោះ​ថ្មី ឃុំ​កោះធំ​(​ក​) ស្រុកកោះធំ​ ខេត្តកណ្ដាល (​ស្លាប់​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​៣០​ មិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៤​ និង​៥៣​នាទី ល្ងាច​ប្រជាជន​នៅ​ភូមិ​ព្រែក​តា​ទៀង បាន​ប្រទះឃើញ​សាកសព​អណ្ដែត​ទឹកស្អុយ​រលួយ រសាត់​តាម​កំប្លោក ក្នុង​ទឹកទន្លេ​បាសាក់ បាន​រាយការណ៍ ជូន​សមត្ថកិច្ច ប៉ុស្ដិ៍​រដ្ឋបាល​ជ្រោយ​តាកែវ និង​លោក​អធិការ​ប៉ូលិស​ស្រុក​កោះធំ​។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​កោះធំ បាន​ទៅដល់​កន្លែងកើតហេតុ រួច​បាន​បង្កើត​គណៈកម្មកា​រ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ នឹង​ផ្នែក​ជំនាញ ដើ​ម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា​សាកសព​ជនរងគ្រោះ​មាន​សភាព​ស្អុយរលួយ​នៅតែ​គ្រោងឆ្អឹង​ជាប់សាច់​តិចៗ ពុំ​អាច​ធ្វើការ​សន្និដ្ឋានបាន​ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ឡើយ​។​

    យោងតាម​ការអះអាងរ​បស់​ឈ្មោះ​ ឡូយ ម៉ឺ​យ ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​កោះ​ថ្មី ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ បាន​អះអាងថា​សាកសព​ជនរងគ្រោះ​គឺជា​កូន​របស់គាត់​ឈ្មោះ​ ម៉ឺ​យ រ៉ា​ម៉ន ដោយ​សំអាង​លើ​ខោ​ដែល​ជន​រង​ស្លៀក ដែល​បាន​រត់​ចេញពីផ្ទះ​កាល​ពីថ្ងៃ​ទី​១០ ​មិថុនា ឆ្នាំ​២០១៦​ ដោយ មាន​ជម្ងឺ សរសៃប្រសាទ​ហើយ​បាត់​​រក​មិនឃើញ រហូត មកដល់ ថ្ងៃទី​៣០​ មិថុនា ​២០១៦  ទើបទ​ទួលបាន​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល។​

    ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់