adverise with khmeread 317c0ed600000578 3668871 image m 63 1467322528498

បន្ត​រស់ក្នុង​ក្តី​សុបិន​! Neymar បន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona

    ​Neymar បាន​យល់ព្រម​ទទួលយក​ការ​ស្នាក់នៅ​បន្ត​នៅក្នុង​ទឹកដី​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona បន្ទាប់ពី​ប្រធាន​ក្លឹប​លោក Josep Maria Bartomeu បាន​បង្ហើប​ថា​គាត់​នឹង​រំពឹងថា​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ថ្មី "​នៅក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ខាងមុខនេះ​"​។​

​     គោលដៅ​ក្រុម​បិសាច​ក្រហម Manchester United វ័យ ២៤​ឆ្នាំ​រូបនេះ នឹង​ព្រមព្រៀង​ទៅលើ​កុងត្រា​រយៈពេល ៥​ឆ្នាំ​ថ្មី​ជាមួយនឹង Barcelona ក្នុង​សប្តាហ៍​នេះ​។​

​    ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ NN ដែល​តំណាងឱ្យ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា​គាត់​នឹង​បន្ត​អនាគត​របស់ខ្លួន​ជាមួយ Barcelona ។​

​    ​Neymar បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​បង្ហាញ​ពី​ការរីករាយ​របស់គាត់​ដោយ​បញ្ជាក់ថា "​ពិតជា​រីករាយ​ដែល​បាន​រស់នៅក្នុង​ក្តី​សុបិន​។ ជយោ Barcelona ជយោ Catalonia"៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់