adverise with khmeread 191b9cb6 2e47 40db ad9d 173fd6e05b7f

កូន​យក​ដែក​ចុង​ស្រួច​ចាក់​ឪពុក​អាយុ​៨៨​ឆ្នាំ​របួសធ្ងន់​

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​នា​ថ្ងៃទី៣០​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ និង​១០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ពុក​ឫស្សី​កណ្តាល ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ឈួន  ប៉ក់ ភេទ​ប្រុស អាយុ៨៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មាន​របួសស្នាម របួស​ប្រអប់ដៃ​ខាងឆ្វេង ០១​កន្លែង និង​ក្បាល​របួស​ថេរ ០៤​ថ្នេរ (​ត្រូវជា​ឪពុក​)។​

    ចំណែក​ជនល្មើស​ឈ្មោះ ឈួន កៅ ភេទ​ប្រុស អាយុ៥២​ឆ្នាំ  មុខរបរ​(​ជា មនុស្ស​វិកល​ច​រិ​ក​) មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវជា​កូន​(​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា កាលពី​ឆ្នាំ ១៩៩២ ជនល្មើស​ធ្លាប់​ប្រព្រឹត្ត​កាប់​ប្រពន្ធ​របស់ខ្លួន​បណ្តាល​ឱ្យស្លាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ដាក់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ​។ ពេល​ចេញពី​ពន្ធនាគារ​មកវិញ​ជន​ល្មើ​សមាន​សតិ​មិន​ប្រក្រតី ចេះតែ​ដើរ​តាមផ្លូវ​មាន​កាន់​ដែក​ស្រួច ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច។​

    លុះ​នៅ​ថ្ងៃកើតហេតុ​ជនល្មើស​បាន​យក​ដែក​ស្រួច​ និង​កាំបិត​ប​ន្ទួ​ស ទៅ​ចាក់​ និង​កាប់​លើ​ជនរងគ្រោះ ​ដែល​ត្រូវជា​ឪពុក​បង្កើត​កំពុងតែ​ដេក​នៅលើផ្ទះ​បណ្តាល​ឱ្យ​មាន​​របួស​ប្រអប់ដៃ​ខាងឆ្វេង ០១​កន្លែង និង​ក្បាល ០១​កន្លែង​។​

    បន្ទាប់មក​ក្រុមគ្រួសារ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ពុក​ឬ​ស្សី សមត្ថកិច្ច​ប៉ុស្តិ៍​ បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនល្មើស​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់