adverise with khmeread B12bd0e2 bc8d 4462 92a4 af84b849a9f3

បុ​រ​ជនជាតិ​យួន​ឆក់​ខ្សែភ្លើង​ស្លាប់​នៅ​បែរ​ត្រី​

    កណ្តាល ៖ មាន​ករណី​បុរស​ជនជាតិ​យួន​ម្នាក់​ឆក់​ចរន្ដ​អគ្គីសនី​ស្លាប់​នា​ថ្ងៃទី​៣០​ មិថុនា​ ឆ្នាំ​២០១៦​ ម៉ោង​៣​រស​សៀ​ល​នៅ​ចំណុច​បែរ​ត្រី​ជនរងគ្រោះ ភូមិ​ក្រោម ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ដាំង យ៉ាំងទៀង ​ភេទ​ប្រុស​ អាយុ​២២ឆ្នាំ ជនជាតិ​យួន​នៅ​ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្ដាល មុខរបរ​នេសាទ​(​ស្លាប់​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​៣​រសៀល​មេឃ​ បាន​ធ្លាក់ភ្លៀង​ពេលនោះ​ជនរងគ្រោះ​បាន​ដើរចេញ​ពីលើ​បែរ​ត្រី​របស់ខ្លួន​ ដើម្បី​ទៅ​ខ្ចី​ពុ​យ ពី​បងស្រី​ខ្លួន ឈ្មោះ​ ដាំង ធី​ធឿ​ង ដើម្បី​យកមក​កល់​បែរ​ត្រី​ឱ្យខ្ព​ស់កុំឱ្យ​លិច​ទឹក​។​

    បន្ទាប់ពី​ខ្ចី​ពុ​យ បាន​ហើយជនរងគ្រោះ​បាន​ដើរ​ចុះ​ទៅលើបែរ​វិញ រួចហើយ​ជនរងគ្រោះ​ ក៏បាន​ដើរទៅ​ខាងក្រោយ​បែរ ផ្នែក​ខាងលិច​ឈាង​ខាងត្បូង​ពេលនោះ ជន​រង​​គ្រោះ​បាន​រអិល​ជើង​ធ្លាក់​ទៅក្នុង​ទឹក​ដោយ​អង្គុយ​នៅលើ​ក​ន្សោ​ប​ឬ​ស្សី ផ្អែក​ទៅ​នឺង​ជញ្ជាំង​រោង​បែរ​ត្រី​ដែល​ធ្វើ​ពី​ស័ង្កសី​ហើយ​បាន​សន្លប់​បាត់ស្មារតី​តែម្ដង​។​

    ភ្លាមនោះ​ឈ្មោះ ​វ៉ា​យ ស្រី​ណែ​ត ត្រូវជា​ប្រពន្ធ​បាន​ស្រែកហៅ​ឈ្មោះ​ វៀង​ យ៉ាំង​យ៉ិ​ក ជា​បងថ្លៃខ្លួន​ឱ្យ​មកជួយ​ជនរងគ្រោះ ហើយ​ឈ្មោះ ​វៀង យ៉ាំង​យ៉ិ​ក បាន​យក​ជនរងគ្រោះ​មក​​ដាក់​លើ​មាត់​ច្រាំងទន្លេ ​រួចហើយ​បាន​ហៅ​បងប្អូន ​និង​អ្នកជិតខាង​លើក​ជនរ​ង​គ្រោះ​មក​ដាក់​នៅលើផ្ទះ​ឈ្មោះ​ ដាំង ធី​ធឿ​ង តែ​ពេលនោះ​ជនរងគ្រោះ​បាន ស្លាប់​ហើយ​។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​នៅវេលា​ម៉ោង​១៥​ និង​៣៥​នាទី​ផ្នែក​ជំនាញ​ និង​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដល់​កន្លែងកើតហេតុ​ ដើម្បី​ពិនិត្យ​សព​ឃើញថា​នៅលើ​ខ្លួន​សាកសព​មាន​ស្លាកស្នាម​ចំនួន​០៤​កន្លែង​៖ ១-​ស្នាម​រលាត់ស្បែក​ក្រោម​ជើងសក់​ខាងស្ដាំ​ប្រវែង​10​ស​.​ម, ២-​ស្នាម​រលាត់ស្បែក​សៀតផ្កា​ខាងស្ដាំ ប្រវែង​20​ស​.​ម​, ៣.​ស្នាម​ឆ្អា​លើ​ថ្ពាល់​ខាងស្ដាំ​ប្រវែង​25​ស​.​ម, ៤-​ស្នាម​រលាត់ស្បែក​លើ​ស្មា​ខាងស្ដាំ​ប្រវែង​30​ស​.​ម​។​

    យោងតាម​ការសាកសួរ​ឈ្មោះ​វៀង យ៉ាំ​ង​យ៉ិក និង​ឈ្មោះ ​វ៉ា​យ ស្រី​ណែ​ត ​ប្រពន្ធ​ជនរងគ្រោះ​ប៉ូលិស​សន្និដ្ឋាន​ជនរងគ្រោះ​ស្លាប់​ដោយ​ឆក់​ចរន្ត​អគ្គីសនី​​ប្រាកដ​មែន សាកសព​ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់