adverise with khmeread  90171554 ozone1

ដំណឹង​ល្អ​សម្រាប់​ពិភពលោក​! ស្រទាប់​អូហ្សូន​កំពុង​ជួសជុល​ដោយ​ខ្លួន​វា​យ៉ាង​អច្ឆរិយៈ​

     ក្រុម​អ្នកស្រាវជ្រាវ​និយាយថា​ពួកគេ​បាន​រកឃើញ​ភស្ដុតាង​ជាក់លាក់​ដំបូងបង្អស់ ដែល​បង្ហាញថា ស្រទាប់​ស្ដើង​ក្នុង​អូហ្សូន​នៅលើ​តំបន់​អង់តាក់ទិក​គឺ​ចាប់ផ្ដើម​ជួសជុល​ដោយ​ខ្លួន​វា​ហើយ​។ នេះ​បើ​ផ្អែក​តាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ​។​

​    ​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ ប្រហោង​ស្រទាប់​អូហ្សូន​មាន​ទំហំ ៤ លាន​គីឡូ​ម៉ែត្រការ៉េ តូច​ជាង​កាលពី​ឆ្នាំ ២០០០ ដែល​ទំហំ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ឥណ្ឌា​មួយ​ទាំងមូល​។​

​    ​ការជួសជុល​ឡើងវិញ​ដោយ​ខ្លួន​វា​នេះ​គឺ​កើតឡើង​ដោយសារតែ​ការ​ថមថយ​នូវ​ជាតិគីមី​ដែល​បំផ្លាញ​ស្រទាប់​អូហ្សូន​។​

​    ​អ្នកស្រាវជ្រាវ​អាមេរិក​លោក Solomon បាន​ប្រាប់​វេ​ប​សាយ BBC ថា លោក​រំពឹងថា​ស្រទាប់​អូហ្សូន​នឹង​ជួសជុល​ឡើងវិញ​ទាំងស្រុង​នៅ​ឆ្នាំ ២០៥០ ឬ ២០៦០ ខាងមុខនេះ​៕ 

ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់