1

កីឡាករ​អង់គ្លេស​មិនសូវមាន​ពន្លឺ​នោះទេ​នៅលើ​ទីលាន ប៉ុន្តែ​យ៉ាងហោច​ណាស់ដៃ​របស់​ពួកគេ​ក៏មាន​ឥទ្ធិពល​ដែរ ជាមួយនឹង​នាឡិកា​តម្លៃ​រាប់សិប​ម៉ឺន​ផោន​

    ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានទទួល​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​សម្រាប់​ការ​ជ្រុះ​ចេញពី​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ នៅក្នុង​វគ្គ ១៦​ចុងក្រោយ​។​

​    ​ប៉ុន្តែ​ទោះបីជា​ពួកគេ​ហាក់ដូចជា​បាត់បង់​ពន្លឺ​ទាំងស្រុង​នៅលើ​ទីលាន ដៃ​របស់​ពួកគេ​នៅតែមាន​ពន្លឺ​ចែង​ចាំ​មិន​ណ​យ​នោះឡើយ ខណៈដែល​ក្រុម​តោ​កំណាច​របស់លោក Roy Hodgson បានធ្វើ​ដំណើរ​មកកាន់​ស្រុកកំណើត​នៅឯ​អាកាសយានដ្ឋាន Luton វិញ​។​

​    ​នាឡិកាដៃ​ដ៏​មានតម្លៃ​កប់​ពពក​មួយចំនួន​ត្រូវបាន​ពាក់​នៅលើ​ដៃ​កីឡាករ​ឆ្នើមៗ​របស់​អង់គ្លេស​រួមមាន Daniel Sturridge, Jack Wilshere និង Jamie Vardy ដោយ​វា​មានតម្លៃ​រហូតដល់​ទៅ ៥​ម៉ឺន​ផោន (​ជាង​៦​ម៉ឺន​ដុល្លារ​កន្លះ​) ដែលជា Brand របស់ Rolex និង Hublot៕

ប្រភព៖ dailymail

មតិយោបល់