adverise with khmeread B8f244ca 0aa3 49da 8ff9 e5c7b030909e

មានទំនាស់​រ៉ាំ​រៃ​យក​កាំបិត​កាប់​ឱ្យស្លាប់​តែម្តង​,​ ជនដៃដល់ រត់​បាត់​

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​កើ​ត​ឡើង​នា​ថ្ងៃទី​៣០​ មិ​ថុនា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៩ ​និង​២៥​នាទី យប់​នៅ​ចំណុច​ក្រោមផ្ទះ​ជនរងគ្រោះ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ​ស្រុក​លើ​ក​ដែក ខេត្តកណ្តាល ដោយ​បុរស​ម្នាក់​យក​កាំបិតផ្គាក់​កាប់​ឱ្យស្លាប់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សួស កែវ ភេ​ទ​ប្រុស​ អាយុ​៣១​ឆ្នាំ មុខ​​របរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ។​

    ចំណែក​ជន​ល្មើស ឈ្មោះ ​រ៉ុង រឿន​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ជន​ជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប​មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​(​គេចខ្លួន​)​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​និងជ​ន​ល្មើស មានផ្ទះ​ជាប់​គ្នា​ហើយ​តែងតែមាន​ទំនាស់​ពាក្យសំដី​គ្នា​ជាប្រចាំ។ លុះ​រហូតមកដល់​ថ្ងៃ​កើ​ត​ហេតុ​ខាងលើ​ជន​ល្មើ​ស បាន​ផឹកស្រា​ស្រវឹង​ហើយ​ស្រែកជេរ​ជនរងគ្រោះ​ទើ​ប​កើ​ត​រឿង​ជេរប្រមាថ​គ្នា​ទៅវិញទៅមក​។​

    ពេលនោះ​ជន​ល្មើសក៏បាន​យក​កាំបិតផ្គាក់​ចូលមក​កាប់​ជនរងគ្រោះ​ដល់​ក្រោមផ្ទះ​០២​កាំបិត ចំ​លើជង្គង់​ខាងឆ្វេង​០១​កាំបិត​ និង​ត្រូវ​កំភួន​ជើង​ខាងស្តាំ​មួយ​កាំបិត​ទៀត បណ្តាល​ឱ្យ​រងរបួស​ជា​ទម្ងន់ រួច​ជនល្មើស បាន​រត់គេចខ្លួន​។​ ចំណែក​ជនរងគ្រោះ​បាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​ស​ង្រ្គោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ហើយ​បាន​ស្លាប់​។​

    ក្នុងករណី​ខាងលើ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​និង​បន្ត​ចាត់ការ​អនុវត្តតាម​​នីតិវិធី៕

adverise with khmeread

មតិយោបល់