adverise with khmeread C0b0a097 b2fc 4230 8493 881417805cbb

ឃាត់ខ្លួន​នារី​ម្នាក់​នៅមុខ​ខារ៉ាអូខេ​នគរ​សំរិទ្ធ​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១១​ និង​៣០​នាទី យប់​ថ្ងៃទី​៣០ ខែមិថុនា ២០១៦ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​នគរ​សំរិទ្ធ ស្ថិតក្នុង​ក្រុមទី​១៧ ភូមិ​0៥ សង្កាត់​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញកា​រិ​យាល័យប្រឆាំង​គ្រឿងញៀន បាន​ចុះ​ប​ង្រា​ប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​មួយ​ករណី ដោយបាន​ឃាត់ខ្លួន​ជ​នស​ង្ស័យ​ឈ្មោះ ​គង់ ធីតា ភេទ​ស្រី អាយុ​៣១​ឆ្នាំ​។ ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ០២​កញ្ចប់ មាន​ទម្ងន់ ២៥.៣​ក្រាម រួច​បញ្ជូនទៅ​ការិយាល័យ​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់