7aae9491 0109 4806 b419 9fa2a66e976a

ឃាត់​ជនសង្ស័យ​៨​នាក់​ពាក់ព័ន្ធ​ប្លន់​និង​ជួញ​គ្រឿងញៀន​

    ភ្នំពេញ ​៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ នេះ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ក្រុមចោរប្លន់ និង​ជួញដូរ​គ្រឿងញៀន​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៨​នាក់ នៅ​ចំណុច​ផ្ទះ​លេខ​២០៧ ក្រុម​៥ ក្នុង​សហគមន៍​រីករាយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៨​នាក់​ត្រូវបាន​ឃាត់ខ្លួន​នាំយកទៅ​សាកសួរ​ជាមួយនឹង​វត្ថុតាង ម៉ូតូ​ចំនួន​៣​គ្រឿង ដាវ​សាំមូរ៉ៃ​១​ដើម ថ្នាំញៀន​១៣​កញ្ចប់ និង​ឧបករណ៍​វេច​ខ្ចប់​មួយចំនួនទៀត​៕​

មតិយោបល់