adverise with khmeread 7f62a6ff 3653 44aa 8314 d79066b5d0b1

ឃាត់​មនុស្ស​២​នាក់​​រួម​ជាមួយនឹង​ថ្នាំញៀន​២៤​កញ្ចប់​

    កំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ជាមួយនឹង​ថ្នាំញៀន​ចំនួន​២៤​កញ្ចប់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ក្នុង​រោងចក្រ ខេន​ស្ត័​តស៊ូ​ខូ​អិ​ល​ធី​ឌី ស្ថិតក្នុង​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦។​

    ប៉ូលិស​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ នេត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ លំនៅ​ភូមិ​ក្ងោក​ពង ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ និង ម្នាក់ទៀត​ឈ្មោះ ហ៊ុយ ហឿង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តុក​ពង ឃុំ​វិ​ហ៊ា​ហ្លួង ស្រុក​ឧ​ដ្តុ​ង ខេត្តកំពង់ស្ពឺ។ ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក​ឃើញ​វត្ថុតាង​មាន​ថ្នាំញៀន​២៤​កញ្ចប់ តូច ម៉ូតូ​២​គ្រឿង ទូរស័ព្ទ​២​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់ ជក់​មួយចំនួនទៀត។​

    សមត្ថកិច្ច​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ​បន្ទាប់ពី​ទទួលបាន​ការផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្តីពី​សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ​ភ្លាមៗ សមត្ថកិច្ច​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​សាមគ្គី​មានជ័យ ចុះទៅ​ទីតាំង​របស់​ក្រុម​ជនសង្ស័យ​ព័ទ្ធ​ចាប់បាន​ទាំង​២​នាក់​តែម្តង និង​បាន​រឹបអូស​នូវ​វត្ថុតាង​ជាក់ស្តែង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ នេះ​បញ្ជូនមក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់