adverise with khmeread A great husband

សញ្ញា ១០ បង្ហាញថាអ្នកមានស្វាមីដ៏អស្ចារ្យ

ការរៀបអាពាហ៍ពិពាហ៍គឺជារឿងអស្ចារ្យផង និងជារឿងប្រឈមផងក្នុងពេលតែមួយ។ តើនរណាទៅដែលមិនចង់រៀបការជាមួយបុរសល្អឥតខ្ចោះដែលយើងឃើញក្នុងភាពយន្តនោះ? បុរសរបស់អ្នកគឺពិតជាមនុស្សដ៏ល្អឥតខ្ចោះ តែវាក៏អាស្រ័យលើអ្នកដែរ។ ភាគីទាំងពីរត្រូវតែដាក់ការខិតខំប្រឹងប្រែង ព្រមទាំងពេលវេលាដើម្បីឲ្យទំនាក់ទំនងស្នេហាមានភាពរលូនឥតខ្ចោះ។ ទោះយ៉ាងណា មានលក្ខណៈសម្បត្តិមួយចំនួន ដែលធ្វើឲ្យក្លាយជាស្វាមីដ៏អស្ចារ្យ។ 

ខាងក្រោមនេះគឺជាសញ្ញាទាំង ១០ ដែលបង្ហាញថាអ្នកមានស្វាមីដ៏អស្ចារ្យ៖

១- គាត់ប្រាស្រ័យទាក់ទងជាមួយអ្នក
គាត់មិនដែលចាត់ទុកការទំនាក់ទំនងថាមិនសំខាន់នោះឡើយ។ គាត់និយាយជាមួយអ្នក ស្តាប់អ្វីដែលអ្នកនិយាយ និងព្យាយាមស្វែងយល់ថាតើអ្នកមកពីគ្រួសារណា។ គាត់ដឹងថាពេលណាត្រូវនិយាយនិងពេលណាមិនត្រូវនិយាយ។ គាត់អាចនិយាយជាមួយអ្នកអំពីរឿងរ៉ាវនានា និងអ្វីៗជាច្រើនទៀតចាប់ពីកីឡាដែលគាត់ចូលចិត្តរហូតដល់កម្មវិធីទូរទស្សន៍ដែលនាងចូលចិត្ត។ 

២- គាត់ចូលចិត្តចំណាយពេលជាមួយអ្នក
គាត់ចូលចិត្តនៅក្បែរអ្នក។ មិនថាអ្នកទាំងពីរធ្វើអ្វីជាមួយគ្នានោះទេ ដរាបណាគាត់បានចំណាយពេលនៅជាមួយអ្នក។ គាត់គ្រាន់តែរីករាយអស់ពីចិត្តដែលបានអ្នកនៅកំដរគាត់ប៉ុណ្ណោះ។ គាត់អាចនៅផ្ទះមើលភាពយន្តរ៉ូមែនទិកជាមួយនឹងនំដំឡូងស្រួយ និងសណ្តែកដីជាមួយគ្នា ឬទៅភោជនីយដ្ឋានដែលអ្នកទាំងពីរចូលចិត្តសម្រាប់បទពិសោធន៍ទទួលទានអាហារដ៏អស្ចារ្យជាមួយគ្នា ដរាបណាគាត់ធ្វើរឿងបែបនេះជាមួយអ្នក នោះគាត់នឹងរីករាយជានិច្ច។ 

៣- គាត់ធ្វើឲ្យអ្នកញញឹម និងសើច
តើនរណាទៅដែលមិនចូលចិត្តបុរសដែលពូកែកំប្លុកកំប្លែង? គាត់ដឹងច្បាស់ថាពេលណាអាចធ្វើឆ្កួតៗ សប្បាយៗដើម្បីឲ្យអ្នករីករាយ។ គាត់អាចនឹងនិយាយរឿងអស់សំណើច ឬធ្វើកាយវិការមុខមាត់ ដែលធ្វើឲ្យអ្នកផ្ទុះសំណើចសើចចុកពោះ។ ការដែលឃើញអ្នកញញឹមបានធ្វើឲ្យគាត់ក្លាយជាមនុស្សដ៏រីករាយបំផុតក្នុងលោកនេះ។ 

៤- គាត់គាំទ្រអ្នកគ្រប់កាលៈទេសៈ
គាត់ឈរនៅខាងអ្នកជានិច្ចដើម្បីហែលឆ្លងភាពរីករាយ និងការកើតទុក្ខជាមួយអ្នក។ គាត់តែងតែនៅទីនោះជានិច្ចដើម្បីគាំទ្រអ្នក មិនថាស្ថានភាពយ៉ាងម៉េចនោះទេ។ គាត់គាំទ្រអ្នកគ្រប់ការប៉ុនប៉នធ្វើអ្វីមួយរបស់អ្នក ហើយជឿជាក់លើសមត្ថភាពរបស់អ្នកជាងនរណាៗទាំងអស់។ ច្បាស់ជានឹងមានពេលវេលាខ្លះដែលអ្នកមានមន្ទិលលើខ្លួនឯង ប៉ុន្តែគាត់នឹងតែងតែធានាឲ្យអ្នកជាមួយនឹងក្តីស្រឡាញ់ និងការគាំទ្ររបស់គាត់ដើម្បីជម្រុញអ្នកឲ្យបន្តដំណើរទៅមុខទៀត។ 

៥- គាត់មានឆន្ទៈបង្រៀននូវអ្វីដែលគាត់ដឹងដល់អ្នក
គាត់មិនជឿថា បុរសគួរតែឆ្លាតបំផុត និងមានប្រាជ្ញាបំផុតក្នុងរឿងទំនាក់ទំនងស្នេហានោះទេ។ គាត់មានឆន្ទៈសាបព្រោះចំណេះដឹង ដែលគាត់ទទួលបានក្នុងជីវិតរបស់គាត់ដល់អ្នក។ គាត់នឹងមានកិត្តយសក្រៃលែងដែលបានចែករំលែកចំណេះដឹងដែលគាត់មាន ​សម្រាប់ឲ្យអ្នកទាញយកអត្ថប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ 

៦- គាត់ស្មោះត្រង់
សូមឲ្យជាការពិតទៅចុះ។ បុរសទាំងឡាយមានសិទ្ធិសរសើរនឹងអ្វីដែលស្អាតៗ និងមនុស្សស្រីដែលស្អាត។ យើងក៏ចូលចិត្តមើលប្រុសស្អាតដែរ មិនអ៊ីចឹង? ទោះយ៉ាងណា ស្វាមីអស្ចារ្យគឺជាមនុស្សម្នាក់ដែលដឹងថា មិនថាមាននារីស្រស់ស្អាតប៉ុន្មាននាក់ទេដែលគាត់ចង់គយគន់មើល គឺគាត់មានស្ត្រីតែម្នាក់គត់ដែលអាចគ្រងបេះដូងគាត់បាន។ នារីដែលជារបស់គាត់គឺតែងតែជានារីដែលស្រស់ស្អាតបំផុតចំពោះគាត់ ទាំងក្នុងនិងក្រៅក្រអៅបេះដូងរបស់គាត់។ 

៧- គាត់ទទួលស្គាល់កំហុសរបស់គាត់
គាត់ដឹងច្បាស់ថាគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ ហើយគាត់ក៏គង់តែនឹងបង្កើតកំហុស។ គាត់មិនបដិសេធទេនៅពេលគាត់ធ្វើខុស ផ្ទុយមកវិញគាត់នឹងសារភាពចំពោះកំហុសរបស់គាត់ និងមានបំណងកែកំហុសទាំងអស់នោះឡើងវិញតាមលទ្ធភាពដែលគាត់អាចធ្វើបាន។

៨- គាត់ការពារ និងយកចិត្តទុកដាក់ពីអ្នក
គាត់តែងតែធ្វើឲ្យប្រាកដក្នុងចិត្តថាអ្នកមានសុវត្ថិភាពគ្រប់ពេល។ គាត់អាចនឹងតេសួរដើម្បីដឹងថាតើអ្នកទៅដល់គោលដៅដោយសុវត្ថិភាពហើយឬនៅ។ គាត់ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារអ្នកពីគ្រោះថ្នាក់ផ្សេងៗ។ រឿងអាទិភាពចម្បងរបស់គាត់គឺត្រូវធ្វើឲ្យប្រាកដជានិច្ចថា អ្នកមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ 

៩- គាត់យល់ច្បាស់ពីអ្នក
គាត់ដឹងច្បាស់ថាអ្វីដែលធ្វើឲ្យអ្នកប្រព្រឹត្តទង្វើដែលអ្នកកំពុងតែធ្វើ។ គាត់យល់ពីអ្នកលើសពីនរណាៗទាំងអស់។ វាមិនពិបាកទេក្នុងការពិនិត្យមើលថាតើអ្នកចូលចិត្តពណ៌អ្វី និងចូលចិត្តការ៉េមរសជាតិអ្វី ប៉ុន្តែវាពិតជាពិបាកណាស់ក្នុងការស្វែងរកបុរសម្នាក់ ដែលយល់ពីអ្នកយ៉ាងស៊ីជម្រៅ។ គាត់ដឹងអ្នកច្បាស់ដូចថ្ងៃ និងដឹងថាអ្វីទៅដែលធ្វើឲ្យអ្នកមានបញ្ហា។ គាត់ដឹងថាអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត និងអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ គាត់យល់ពីតម្លៃរបស់អ្នក ហើយគាត់ដឹងពីគោលបំណងក្នុងជីវិតរបស់អ្នក។ 

១០- គាត់ពុំមើលឃើញថាខ្លួនគាត់គ្រាន់បើជាងអ្នកនោះទេ
គាត់ទទួលស្គាល់នូវចំណុចខ្លាំង និងទេពកោសល្យរបស់អ្នក។ គាត់មិនគិតថា គាត់ពូកែគ្រប់អ្វីៗជាងអ្នកនោះទេ។ គាត់ជឿថាអ្នកមាននូវលក្ខណៈសម្បត្តិដ៏អស្ចារ្យជាច្រើន ដែលពិសេសចំពោះខ្លួនអ្នកផ្ទាល់។ គាត់ដឹងថាអ្នកអាចសម្រេចបានអ្វីមួយដ៏អស្ចារ្យក្នុងជីវិត និងធ្វើឲ្យប្រាកដថា អ្នកដឹងអំពីវាផងដែរ។ គាត់មានមោទនភាពណាស់ដែលបានហៅអ្នកថានារីរបស់គាត់៕    

adverise with khmeread

មតិយោបល់